柬埔寨国会主席坤淑达会见缅甸总统敏昂莱

分类政治
事件时间2026-09-11
地点金边
来源柬埔寨国家电视台
发布时间2026/09/12 08:13
详情描述
2026年9月11日下午,柬埔寨国会主席坤淑达在金边国会大厦会见了缅甸总统敏昂莱。敏昂莱此次率领高级代表团于9月11日至12日对柬埔寨进行国事访问。
坤淑达表示,此次访问正值柬缅建交71周年,具有重要意义。她指出,两国在历史、文化及佛教信仰方面有着深厚联系,双方基于相互尊重独立、主权及互不干涉内政原则,致力于巩固双边友好关系。
双方在会谈中就加强双边合作、议会外交及政治协议达成共识。坤淑达强调,柬埔寨国会全力支持此前柬埔寨代国家元首洪森与缅甸总统敏昂莱,以及柬埔寨首相洪玛奈与缅甸总统敏昂莱之间的会谈成果,旨在进一步深化两国在东盟框架下的合作关系。
📋 简要摘要 ▸
柬埔寨国会主席坤淑达于9月11日会见缅甸总统敏昂莱,双方就加强双边合作、议会外交及政治协议达成共识,旨在深化两国友好关系。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រដល់កិច្ចព្រមព្រៀងនយោបាយក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិ បត្តិការទ្វេភាគី និងការទូតសភា
នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម មីន អោងឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានរដ្ឋសភា ក្នុងឱកាសដែល ឯកឧត្តម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងជំនួបប្រកបដោយបរិយាកាសស្និទ្ធស្នាល និងការយោគ យល់គ្នានេះ សម្ដេចប្រធានរដ្ឋសភាបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុតចំពោះវត្តមានរបស់ ឯកឧត្តម ប្រធានាធិបតីមីយ៉ាន់ម៉ា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់។
សម្ដេចប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ថា ដំណើរទស្សន កិច្ចផ្លូវរដ្ឋនាពេលនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ ស្របពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី៧១ នៃទំនាក់ទំនងការទូតផ្លូវការ (១៩៥៥-២០២៦)។
សម្ដេចរដ្ឋសភាធិបតីបានគូសរំលេចថា ចំណងមិត្តភាពកម្ពុជា-មីយ៉ាន់ម៉ា មានឫសគល់យ៉ាងជ្រៅតាមរយៈប្រវត្តិសាស្ត្រ វប្បធម៌ និងជំនឿព្រះពុទ្ធសាសនាដូចគ្នា ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងទំនុកចិត្ត ការគោរពឯករាជ្យ អធិបតេយ្យ និងមិនមានការ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក ក្នុងនាមជាគ្រួសារអាស៊ានតែមួយ។ សម្ដេចមហារដ្ឋសភាធិការធិបតី បានគូសបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋសភាកម្ពុជា ចំពោះលទ្ធផលនៃកិច្ចពិភាក្សា រវាង សម្ដេចតេជោ ហ៊ុនសែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ប្រធានាធិបតីមីយ៉ាន់ម៉ា ក៏ដូចជាលទ្ធផលនៃកិច្ចពិភាក្សាការងាររវាង សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និង