柬埔寨各界为国王祈福,祝愿国王手术顺利早日康复
分类政务新闻
事件时间2026年4月18日
地点中国北京
来源洪玛尼官方频道
发布时间2026/04/19 09:44
详情描述
2026年4月18日,柬埔寨王室事务部发布公告,柬埔寨国王诺罗敦·西哈莫尼因健康原因,于当日在中国北京接受手术治疗。
此前,柬埔寨王室曾于2026年4月10日发布关于国王健康状况的公告。在获悉国王需接受手术的消息后,柬埔寨青年联合会及全国各界对此表示高度关注。
柬埔寨青年联合会全体领导及成员通过祈福仪式,祈愿国王手术顺利成功,早日康复,并祝愿国王身体健康,继续作为国家和人民的坚实后盾。
📋 简要摘要 ▸
柬埔寨国王诺罗敦·西哈莫尼因健康原因,于2026年4月18日在北京接受手术治疗。柬埔寨青年联合会及全国各界对此表示高度关注,并举行祈福仪式,祈愿国王手术成功、早日康复,继续作为国家和人民的坚实后盾。
📋 完整原文 ▸
**ស.ស.យ.ក ខេត្តរតនគិរី
សូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
ថ្នាក់ដឹកនាំ សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេស មានសេចក្តីបារម្ភជាពន់ពេក បន្ទាប់ពីបានទទួលព័ត៌មានអំពីព្រះរាជសុខភាពរបស់ព្រះអង្គ តាមរយៈព្រះរាជសារ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។ ទូលព្រះបង្គំជាយើងខ្ញុំទាំងអស់គ្នា បានតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត រហូតទទួលដំណឹងបន្ថែម តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ដែលព្រះអង្គត្រូវព្យាបាលដោយការវះកាត់នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់ដល់វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី បុណ្យបារមីនៃទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា
ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះអង្គចេក ព្រះអង្គចម គុណបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ បុណ្យបារមី ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ ទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំមមី ជាពិសេសព្រះរាជគុណូបការៈ និងបុណ្យកុសលទាំងឡាយដែល ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានចំពោះបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា នាពេលកន្លងមក សូមតាមជួយថែរក្សាអភិបាលប្រោះព្រំព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសូមព្រះអង្គទ្រង់ទទួលការព្យាបាលដោយជោគជ័យ ឆាប់បានធូរស្បើយ និងទទួលព្រះរាជសុខភាពល្អបរិបូរណ៍ ដើម្បីបន្តគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរគ្រប់រូបជាអង្វែងតរៀងទៅ។ សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះមេត្តាទទួលនូវភក្តីភាពដ៏ស្មោះស្ម័គ្រ និងអភិវន្ទនាការ ដ៏ខ្ពង់ខ្ពស់បំផុតពីថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា គ្រប់រូប។**