马德望省交通事故致6人死亡案进展
分类社会新闻
事件时间2026年3月27日
地点马德望省
来源皇家发展公共服务
发布时间2026/03/30 11:54
详情描述
警方已锁定肇事车辆车主为Siv Cheysith(某副局长之子),该事故发生于3月27日晚。
📋 完整原文 ▸
តាមរយៈអត្តសញ្ញាណម្ចាស់រថយន្តបង្ក គឺមានឈ្មោះ ស៊ីវ ជ័យសិដ្ឋ ជាកូនស្នងការរងម្នាក់នៅ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចកំណត់មុខសញ្ញាជនសង្ស័យ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលសម្លាប់មនុស្សមួយគ្រួសារនៅមោងឫស្សី
សមត្ថកិច្ចខេត្តបាត់ដំបង អះអាងថា បានកំណត់អត្តសញ្ញាណជនសង្ស័យ ដែលបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ៦នាក់រួមទាំងកូនក្នុងផ្ទៃ នៃគ្រួសារមួយ នៅក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង។ លោក អឹម កុសល ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះ។
យ៉ាងណា លោក អឹម កុសល មិនបានបញ្ជាក់ថាជាអ្នកណាទេ ប៉ុន្តែតាមរយៈអត្តសញ្ញាណម្ចាស់រថយន្តបង្ក គឺមានឈ្មោះ ស៊ីវ ជ័យសិដ្ឋ ជាកូនស្នងការរងម្នាក់នៅ ខេត្តបន្ទាយមានជ័យ។
សូមរំឭកថាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅម៉ោងជាង១០យប់ថ្ងៃទី២៧ ខែមីនា នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ដោយរថយន្តបានបុករះ លើម៉ូតូ២គ្រឿង ដែលកំពុងធ្វើដំណើរលើទិសដៅស្របគ្នា។ Thmey Thmey, 30 March 2026.
__
__ឯកសារមន្ត្រីសាធារណៈ
[Contact Us](https://t.me/oa_admin) | [JOIN US](https://t.me/oa_channel) 🔔