亡人节传统习俗介绍 提醒民众返乡祭祖

亡人节传统习俗介绍 提醒民众返乡祭祖
发布时间2026/10/10 10:37

详情描述

亡人节是柬埔寨佛教徒最重要的传统节日之一。每逢节日期间,无论身处何地,民众都会返乡与家人团聚。 根据传统习俗,民众会准备各类食物和斋饭前往寺庙,布施给僧侣以积累功德。这一习俗在柬埔寨传承已久,是民众表达孝道、祭奠祖先并与亲友联络感情的重要时刻。 柬埔寨公务员部提醒,民众在返乡探亲及往返途中应注意交通安全,并祝愿民众在节日期间与家人团聚愉快,身体健康。
📋 简要摘要 ▸
介绍亡人节作为佛教徒重要节日的意义,民众返乡与家人团聚并前往寺庙布施的传统。
📋 完整原文 ▸
អនុមោទនា បុណ្យភ្ជុំបិណ្ឌ ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមគោរពជូនពរដល់បងប្អូន អ៊ំពូមីង តាយាយទាំងអស់ ទាំងក្នុង និងក្រៅប្រទេស ក្នុងការធ្វើដំណើរទៅកាន់ទីជិតទីឆ្ងាយ និងទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ ព្រមទាំងការវិលត្រឡប់មកវិញ ប្រកបដោយសុខសុវត្ថិភាពខ្ពស់ និងក្តីសប្បាយរីករាយ ក្នុងការលេងកម្សាន្តនាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ ជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ រីករាយពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ! **📲 **[**អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម**](https://web.facebook.com/share/p/1FTMjjyzin/)** 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | **[**Website**](https://www.mcs.gov.kh/)[** 🌐 **](https://youtube.com/@MinistryofCivilService)**|**[** Facebook  🌐 **](https://web.facebook.com/CivilServiceCambodia)**|**[** Instagram    🌐 **](https://www.instagram.com/civilservice_cambodia?igsh=MWRrZWIwamh4ZW9uZA==)**|**[** Tiktok 🌐 **](https://www.tiktok.com/@mcsgovernment?)**|**[** Telegram  🌐 **](http://t.me/mcsgovkh)**|**[** YouTube**](https://youtube.com/@MinistryofCivilService)