柬埔寨公务部致西哈莫尼国王的传统新年祝福



文件类型公告
发布机构柬埔寨公务部
生效日期2026年4月14日至16日
适用范围全国
发布时间2026/04/14 13:10
政策详情
柬埔寨公务部领导及全体官员在2026年传统新年之际,向柬埔寨国王西哈莫尼致以最崇高的敬意与新年祝福,祈愿国王身体健康、长寿,继续引领柬埔寨走向繁荣与幸福,并作为人民的保护伞长久庇佑国家。
📋 完整原文 ▸
នៅក្នុងឱកាសដ៏មហាជ័យមង្គលបវរថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ឈានចូល ព.ស.២៥៧០ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ និងក្នុងនាមទូលព្រះបង្គំ ជាខ្ញុំផ្ទាល់ ខ្ញុំសូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត ក្រាបបង្គំសម្តែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់យ៉ាង ចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណ ភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាយុយឺនយូរ ចាកផុតនូវព្រះរោគាព្យាធិនានា ដើម្បីព្រះអង្គទ្រង់គង់នៅក្នុងព្រះបរមសិរី រាជសម្បត្តិបន្តព្រះរាជកិច្ចដ៏ឧត្ដុង្គឧត្តមថ្លៃថ្លាដឹកនាំនាវាកម្ពុជាទៅកាន់ជ្រោយវឌ្ឍនភាព និងសុភមង្គល ព្រមទាំង គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបជាអង្វែងតរៀងទៅ។