会计与审计监管局举办国际审计标准研讨会
发布时间2026/09/22 15:53
详情描述
2026年9月22日上午,柬埔寨非银行金融服务管理局下属会计与审计监管局(ACAR)举办了关于“小型企业国际审计标准(ISA for LCE)”的研讨会。
此次研讨会由会计与审计监管局局长布塔林(Bou Tharin)主持,副局长尼安博尼(Nean Bony)及相关部门领导与官员出席。活动与柬埔寨注册会计师和审计师协会(KICPAA)合作开展,协会理事会副主席诺雷米(Nou Remy)担任主讲嘉宾,分享相关专业知识与经验。来自非银行金融服务管理局下属监管机构、柬埔寨高等教育协会、KICPAA及各审计公司的约150名代表参加了会议。
研讨会旨在推广并深化各方对小型企业国际审计标准(ISA for LCE)的理解,通过提升相关人员的技术能力,增强柬埔寨审计工作的质量与效率。
布塔林在会上表示,推行ISA for LCE旨在建立智能审计服务,使审计人员能够将时间和资源集中于小型企业中真正存在风险的领域,而非耗费在中小企业难以执行或不适用的合规要求上。
📋 简要摘要 ▸
会计与审计监管局(ACAR)举办关于“小型企业国际审计标准(ISA for LCE)”的研讨会,旨在提升行业专业标准。
📋 完整原文 ▸
នាព្រឹកថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី **“ស្ដង់ដាសវនកម្មអន្តរជាតិ សម្រាប់សហគ្រាសមិនស្មុគស្មាញ (ISA for LCE)”** ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ **ឯកឧត្តម ប៊ូ ថារិន** អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយ **លោកស្រី នាន បូនី** អគ្គនាយករងនៃ **ន.គ.ស.** ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃ **ន.គ.ស.**។ សិក្ខាសាលាផ្សព្វផ្សាយប្រព្រឹត្តទៅក្រោមកិច្ចសហការពី វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា **(វ.គ.ស.ក.) ** ដែលមាន **លោក នៅ រ៉េមី** អនុប្រធានក្រុមប្រឹក្សាភិបាលនៃ** វ.គ.ស.ក. **ជាវាគ្មិនកិត្តិយស ក្នុងការចែករំលែកបទពិសោធន៍ និងចំណេះដឹងលើប្រធានបទខាងលើ ព្រមទាំងមានការចូលរួមពីតំណាងនិយ័តករក្រោមឱវាទ **អ.ស.ហ.**, សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា, **វ.គ.ស.ក.** និងក្រុមហ៊ុនសវនកម្មសរុបប្រមាណ ១៥០រូប។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីស្តង់ដាសវនកម្មអន្តរជាតិសម្រាប់សហគ្រាសមិនស្មុគស្មាញ (ISA for LCE) ព្រមទាំងពង្រឹងសមត្ថភាពបច្ចេកទេសដល់ភាគីពាក់ព័ន្ធ សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអនុវត្តការងារសវនកម្មនៅកម្ពុជា។ ក្នុងឱកាសនេះផងដែរ **ឯកឧត្តមអគ្គនាយក** បានលើកឡើងថា ការដាក់ឱ្យអនុវត្ត ISA for LCE នេះគឺជាការបង្កើតសេវាសវនកម្មឆ្លាតវៃដែលអនុញ្ញាតឱ្យសវនករអាចផ្តោតពេលវេលា និងធនធានទៅលើចំណុចដែលមានហានិភ័យពិតប្រាកដនៅក្នុងសហគ្រាសមិនស្មុគស្មាញ ជាជាងការប្រើប្រាស់ពេលវេលា និងធនធានទាំងនោះទៅលើអនុលោមភាពដែលសហគ្រាសធុនតូចនិងមធ្យមមិនបានអនុវត្ត ឬមិនអាចអនុវត្តបាន។
On the morning of Tuesday, September 22, 2026, the Accounting and Auditing Regulator (ACAR) of the Non-Bank Financial Services Authority (FSA) organized an awareness workshop on the **“International Standard on Auditing for Less Complex Entities (ISA for LCE)”**. The workshop was presided over by **H.E. Bou Tharin**, Director General of Accounting and Auditing Regulator, accompanies by **Mrs. Nean Bony**, Deputy Director General of ACAR together with ACAR management and officials. This workshop was organized in collaboration with the Kampuchea Institute of Certified Public Accountants and Auditors (KICPAA). **Mr. Nou Remy**, Vice President of the Governing Council of KICPAA, served as the guest speaker, sharing his experience and knowledge on the topic. The workshop was attended by approximately 150 participants, including representatives from regulators under the FSA, Cambodian Higher Education Association, KICPAA, and Audit firms.
This workshop was organized to promote awareness and understanding of the International Standard on Auditing for Less Complex Entities (ISA for LCE) and to strengthen technical capacity among stakeholders, aiming to enhance the quality and effectiveness of auditing practices in Cambodia. On this occasion, His Excellency Director General highlights that the implementation of the ISA for LCE establishes a smart audit service, enabling auditors to focus their time and resources on areas of actual risk within less complex entities, rather than expending them on compliance requirements that small and medium-sized enterprises have not or cannot implement.
👉ដើម្បីទទួលបានព័ត៌មានផ្លូវការពីនិយ័តករគណនេយ្យនិងសវនកម្មសូមចុចទីនេះ
[👉Website](https://bit.ly/3zW1iEl)
👉[Telegram](https://bit.ly/3zW1PWX)
👉[Facebook](https://bit.ly/3bw6u8I)