珍藏历史:152枚柬埔寨邮票记录国家变迁

类型OTHER
地点柬埔寨
发布时间2026/04/14 09:44

详情描述

奈·严(Nai Yan)的母亲珍藏了超过150枚柬埔寨邮票,时间跨度从1951年至2019年。这些邮票见证了柬埔寨从法国殖民时期、第一王国、高棉共和国、柬埔寨人民共和国、柬埔寨国到第二王国的历史变迁,唯独缺少了民主柬埔寨(红色高棉)时期的邮票,具有极高的历史研究价值。
📋 完整原文 ▸
ម្តាយនាយយ៉ាន បានរក្សាតែមប្រៃសណីយ៍ជាង១៥០សន្លឹក ពីប្រទេសខ្មែរចន្លោះឆ្នាំ១៩៥១​-២០១៩ ​ ប្រទេស​ខ្មែរ​ ប្រើ​តែម​ប្រៃសណីយ៍ តាំង​ពី​ចាប់ផ្ដើមអាណានិគមបារាំង មកម្ល៉េះ។ អ្នកម្ដាយរបស់​នាយ​ យ៉ាន​ ប្រមូល​តែម​ប្រៃសណីយ៍ តាំងពីច្រើន​ទសវត្សរ៍​មកហើយ។ តាមពិតគឺជី​តា​របស់​នាយ​ យ៉ាន ដែលបានចាប់​ផ្ដើមកាលពីជិត៨០ឆ្នាំមុន។ ទាំងអស់ ​​មានតែម​លើសពី ១ ម៉ឺន​សន្លឹក។​ មាន​ពី​គ្រប់​ទ្វីប​ទាំង​អស់​​ និង​ពី​ប្រទេស​ស្ទើរ តែ​បាន​ទាំងអស់​​ក្នុង​លោកដែរ។ មានតែមពី​ទ្វីប​អាស៊ី ពីឧបទ្វីបអាស៊ីអាគ្នេយ៍​ ពីឥណ្ឌូចិន​ ហើយពី​ប្រទេស​កម្ពុជា​ផ្ទាល់។ ពី​ប្រទេសខ្មែរ មាន១៥២សន្លឹក ពីឆ្នាំ១៩៥១​ ទៅឆ្នាំ២០១៩។ មានន័យ​ថា មានពីរបបអាណានិគម​បារាំង​ ពី​ព្រះរាជាណាចក្រ​កម្ពុជាទី១ ពី​សាធារណរដ្ឋខ្មែរ ពី​សាធារណរដ្ឋប្រជាមា​និត​កម្ពុជា ពី​រដ្ឋ​កម្ពុជា និងពី​ព្រះរាជាណាចក្រ​កម្ពុជាទី២ ពោលគឺមាន​​តែម​ប្រៃសណីយ៍ គ្រប់របបទាំងអស់ដែល​កម្ពុជា ដែល​បានឆ្លងកាត់ លើក​លែង​តែរបបកម្ពុជា​ប្រជាធិបតេយ្យ(​ខ្មែរ​ក្រហម) ប៉ុណ្ណោះ។ ដោយ៖ នាយ យ៉ាន