劳工部

劳工部
劳工部
劳工部
劳工部
劳工部
劳工部
劳工部
劳工部
劳工部
劳工部
1/10
公司劳工部
地点马德望
薪资面议
类型全职
发布时间2026/09/25 16:34

职位描述

柬埔寨劳工部近日在马德望省及拜林省举办职业论坛,旨在通过“高棉人帮助高棉人寻找工作”主题活动,促进本地就业,改善民众生活水平。目前,劳工部在全国范围内提供超过9万个就业岗位,涵盖各类企业、工厂及公司,鼓励民众选择国内就业,避免非法出国务工带来的安全风险、劳动剥削及歧视问题。 本次论坛重点面向返乡劳工及青年群体,现场提供4000个就业岗位。参与招聘的企业包括塔科农业(Thaco Agri)、万力轮胎(柬埔寨)有限公司、加华银行等。岗位薪资及福利待遇面议,入职员工可享受国家社会保障基金(NSSF)提供的工伤保险、医疗保健及养老金福利,并能实现与家人团聚。 除直接就业外,劳工部还推广TVET职业技能培训计划,民众可前往各省理工学院免费报名学习,提升职业技能以获取更高收入。针对拥有建筑等行业经验的返乡劳工,劳工部提供技能认证(RPL)测试,通过后可获得官方技能证书。 求职者可通过劳工部举办的职业论坛及相关招聘平台查询岗位信息,并进行现场报名与面试。如需了解更多就业机会或职业培训详情,可咨询劳工部官方热线。
📋 简要摘要 ▸
劳工部在马德望举办职业论坛,提供4000个现场岗位,并强调国内就业保障,呼吁民众避免非法出国务工。
📋 完整原文 ▸
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ ការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូន ដើម្បីបង្កើតប្រាក់ចំណូលប្រកបដោយភាពថ្លៃថ្នូរនៅក្នុងស្រុក ចៀសវាងចំណាកស្រុកខុសច្បាប់ប្រឈមគ្រោះថ្នាក់ និងការរើសអើង (បាត់ដំបង/ប៉ៃលិន)៖ ដើម្បីបន្តជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារជាង ៤ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនដល់មូលដ្ឋានបងប្អូនជាង ១ពាន់នាក់ នៅបរិវេណអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែភ្នំសំពៅ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអធិបតីឯកឧត្តម លី សុធា រដ្ឋលេខាធិការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការ នៅបរិវេណសាលាក្រុងប៉ៃលិន ខេត្តប៉ៃលិន នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦។ ថ្លែងក្នុងវេទិកាក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” មន្រ្តីជាន់ខ្ពស់ទាំងពីររូប បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់លើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កើនសេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់ឱកាសការងារ ដែលមានក្រសួងការងារជាសេនាធិការ។ ជាក់ស្តែង បច្ចុប្បន្ន មានឱកាសការងារ “ក្នុងស្រុក” ជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេសនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ដែលបងប្អូនអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ ដើម្បីបង្កើតប្រាក់ចំណូលប្រកបដោយ “ភាពថ្លៃថ្នូរ ជាជាតិសាសន៍តែមួយ” នៅក្នុងស្រុក។ ក្រៅពីប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន ការនាំយកការងារដល់មូលដ្ឋាននេះក៏ផ្តល់ជូននូវអត្ថប្រយោជន៍ពី ប.ស.ស. ដូចជា៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធន និងរស់នៅជួបជុំគ្រួសារ។ ផ្ទុយទៅវិញ ការងារចំណាកស្រុកដោយខុសច្បាប់ ប្រឈមនឹងហានិភ័យសុវត្ថិភាព កេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព ការរើសអើង និងនៅឆ្ងាយពីគ្រួសារ។ ក្រៅពីនេះ បងប្អូន ក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃនៅក្នុងវគ្គបណ្ដុះបណ្ដាលជំនាញជាច្រើនតាមរយៈកម្មវិធី TVET ១,៥លាន នៅវិទ្យាស្ថានពហុបច្ចេកទេសប្រចាំខេត្តនីមួយៗ។ ក្រោយពេលរៀនចប់ បងប្អូនអាចរកការងារធ្វើកាន់តែប្រសើរ ឬបើកមុខរបរដោយខ្លួនឯងបានផងដែរ។ ទន្ទឹមនេះ អតីតពលករដែលមានជំនាញផ្នែកសំណង់ ក្រសួងក៏បានរៀបចំការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការ ដែលអាចជួយឱ្យបងប្អូនទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ផងដែរ។ ជាមួយនឹងការងារក្នុងស្រុក ក្រសួងក៏ផ្តល់ឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងប្រាក់ខែខ្ពស់ផងដែរ។ បងប្អូនប្រជាពលរដ្ឋត្រូវបានលើកទឹកចិត្តឱ្យជួយបន្តផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ហើយបើមានបំណងសាកសួរព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ Hotline លេខ ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស.។ សូមបញ្ជាក់ថា ឱកាសការងារទាំងជាង ៤ពាន់កន្លែងនេះ ត្រូវបានផ្តល់ដោយក្រុមហ៊ុន ថាកូ អាហ្រ្គី, រោងចក្រ វ៉ាន់លី ថាយអឺរ (ខេមបូឌា) ឯ.ក, ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ និងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មទៅធ្វើការនៅក្រៅប្រទេស មានក្រុមហ៊ុន មង្គល អេចអ (MONGKOL HR) ជាដើម៕ #MLVT #HENGSour