柬埔寨就泰国军队在边境侵犯领土主权提出严正抗议
分类政治外交
事件时间2026年4月18日
地点柬泰边境(柏威夏省、奥多棉吉省、菩萨省)
来源新柬埔寨日报
发布时间2026/04/19 22:49
详情描述
2026年4月18日,柬埔寨外交部发布正式声明,就泰国武装力量在柬泰边境地区进行非法建设及侵犯领土主权的行为提出严正抗议。
柬方指出,泰方在柏威夏省、奥多棉吉省及菩萨省边境地区存在多项违规活动。在柏威夏省,泰方在朱克桑县斯安乡的柏威夏寺周边区域修建了观察哨。
在奥多棉吉省,泰方在安隆汶县靠近第2号界碑处及特拉邦普拉萨县的德达拉夫地区持续修路;在班迭安比县朱克基国际口岸区域挖掘战壕;在森隆市孔克里分区,泰方在朱德姆克努地区东侧修建观察哨,并在北侧进行土地平整;在塔莫敦地区,泰方修建了人行道、战壕及道路。
在菩萨省,泰方在威文县塔莫达乡的奥普鲁克丹雷地区使用重型机械进行土地平整作业。
柬埔寨外交部声明强调,上述行为违反了《联合国宪章》、东盟宪章以及《东南亚友好合作条约》,特别是关于尊重领土主权、和平解决争端及禁止使用武力的原则。柬方明确拒绝泰方将此类活动解释为自卫或符合2025年12月27日柬泰边境总委员会(GBC)特别会议联合声明的说法。
柬埔寨政府重申,不接受泰方任何单方面的领土主张或划界行为,并强调这些非法活动不会改变柬方在国际边界划分上的合法立场。柬方要求泰方立即停止在上述地区及其他类似区域的所有单方面行动,以缓解紧张局势,维护边境地区的和平与稳定。柬埔寨表示将继续致力于通过国际法及双边协议,以和平方式解决边境争端。
📋 简要摘要 ▸
2026年4月18日,柬埔寨外交部发布声明,抗议泰国军队在柏威夏、奥多棉吉及菩萨省边境地区进行非法建设、挖掘战壕及侵占领土的行为。柬方强调这些行为违反了国际法及东盟宪章,重申不接受泰方的单方面领土主张,并呼吁泰方立即停止此类活动,通过和平方式解决边境争端,以维护地区和平与稳定。
📋 完整原文 ▸
**កម្ពុជាតវ៉ាយ៉ាងដាច់អហង្ការ ចំពោះការរំលោភបំពានអធិបតេយ្យភាពទឹកដីពីសំណាក់កងទ័ពថៃ នៅតាមបណ្តោយព្រំដែន**
ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ដោយសម្តែងនូវការតវ៉ាជាផ្លូវការប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបន្តពង្រឹងការកាន់កាប់ដោយខុសច្បាប់ និងរំលោភលើអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជានៅតាមបណ្តោយព្រំដែនជាច្រើនកន្លែង។
បើតាមសេចក្តីប្រកាសព័ត៌មានដែលទទួលបាននៅថ្ងៃដដែល រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ទីតាំងសកម្មភាពរំលោភបំពានរបស់ភាគីថៃនៅតាមខេត្តចំនួនបី រួមមាន៖
**ខេត្តព្រះវិហារ៖ **នៅឃុំស្រអែម ស្រុកជាំក្សាន្ត កងកម្លាំងថៃបានសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍នៅក្នុងតំបន់ប្រាសាទព្រះវិហារ។
**ខេត្តឧត្តរមានជ័យ៖** នៅស្រុកអន្លង់វែង កងទ័ពថៃបានបន្តសាងសង់ផ្លូវនៅជិតបង្គោលព្រំដែនលេខ២ បច្ចុប្បន្ន និងនៅតំបន់ដើមតាត្រាវ ស្រុកត្រពាំងប្រាសាទ។ នៅស្រុកបន្ទាយអំពិល កងកម្លាំងថៃបានជីកលេណដ្ឋាននៅតំបន់ច្រកទ្វារអន្តរជាតិជប់គគីរ។ នៅសង្កាត់កូនក្រៀល ក្រុងសំរោង គេបានសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍នៅភាគខាងកើតនៃតំបន់ជប់ដើមខ្នុរ និងបន្តឈូសឆាយដីនៅភាគខាងជើង។ នៅតំបន់ថ្មដូន កងទ័ពថៃបានសាងសង់ផ្លូវថ្មើរជើង លេណដ្ឋាន និងផ្លូវនៅភាគខាងកើតច្រកទ្វារថ្មដូន។
**ខេត្តពោធិ៍សាត់៖** នៅឃុំថ្មដា ស្រុកវាលវែង កងកម្លាំងថៃបានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ឈូសឆាយដីបន្ថែមទៀតនៅតំបន់អូរភ្លុកដំរី។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា សកម្មភាពទាំងនេះរំលោភលើការប្តេជ្ញាចិត្តរបស់ប្រទេសថៃក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ជាពិសេសគោលការណ៍នៃការដោះស្រាយវិវាទដោយសន្តិវិធី ការគោរពអធិបតេយ្យភាពទឹកដី និងការមិនប្រើប្រាស់កម្លាំង។ កម្ពុជាបានបដិសេធចំពោះការប៉ុនប៉ងណាមួយក្នុងការប្រើប្រាស់សកម្មភាពទាំងនេះថាជាការការពារខ្លួន ឬស្របតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
រាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលយកខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីណាមួយដែលអះអាងឯកតោភាគីដោយប្រទេសថៃឡើយ។ សកម្មភាពទាំងនេះនឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងការកំណត់បន្ទាត់ព្រំដែនអន្តរជាតិឡើយ។
ជាចុងក្រោយ កម្ពុជាបានអំពាវនាវឱ្យប្រទេសថៃបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅតាមតំបន់ដែលបានរៀបរាប់ខាងលើ និងតំបន់ផ្សេងទៀតដែលស្ថិតក្នុងកាលៈទេសៈស្រដៀងគ្នា ដើម្បីកាត់បន្ថយភាពតានតឹង ពង្រឹងជំនឿចិត្តទុកចិត្តគ្នាទៅវិញទៅមក រក្សាសន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អតាមបណ្តោយព្រំដែន។ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការស្វែងរកដំណោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ និងប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដោយរក្សាយ៉ាងខ្ជាប់ខ្ជួននូវជំហរថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងឡើយ៕