柬埔寨官方驳斥关于柏威夏寺存在军事设施的指控
分类政治新闻
事件时间近期
地点柏威夏寺
来源朱鹭传媒
发布时间2026/04/07 16:18
详情描述
柬埔寨排雷机构及柏威夏管理局官员明确否认在柏威夏寺周边建设军事设施,并强调该区域仅有安保措施。同时,柬方指责泰方曾蓄意使用集束炸弹袭击该遗址,严重威胁当地旅游与社会经济安全。
📋 完整原文 ▸
យោងតាមការពន្យល់លក្ខណៈបច្ចេកទេសរបស់ឯកឧត្តម ហេង រតនា អគ្គនាយក CMAC បានបង្ហាញថា គ្មានភស្តុតាងជាមូលដ្ឋានណាមួយដែលបញ្ជាក់ថា កម្ពុជាបានតាំងមូលដ្ឋាន ឬសាងសង់លេនដ្ឋានយោធានៅក្នុងបរិវេណប្រាសាទព្រះវិហារ ដូចការចោទប្រកាន់របស់ភាគីថៃនោះឡើយ។
ទន្ទឹមនឹងនេះ បើតាមឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ កម្ពុជាបានបញ្ជាក់យ៉ាងច្បាស់នៅចំពោះមុខសហគមន៍អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ (UNESCO) អំពីភាពស្របច្បាប់នៃការការពារប្រាសាទ តាមរយៈការដឹកនាំប្រតិភូអន្តរជាតិឱ្យទៅទស្សនាទិដ្ឋភាពជាក់ស្តែងនៃភាពខ្ទេចខ្ទាំរបស់ប្រាសាទ។
ជាមួយគ្នានេះ អាជ្ញាធរជាតិព្រះវិហារក៏បានទាមទារឱ្យមានការរំឭកឡើងវិញនូវនិយមន័យ និងភាពខុសគ្នារវាង «មូលដ្ឋានយោធា ឬលេនដ្ឋានយោធា» និងវិធានការធានាសុវត្ថិភាពសម្រាប់ឆ្មាំ និងអ្នកថែរក្សាប្រាសាទ ដែលជាបេតិកភណ្ឌពិភពលោក។
បន្ថែមលើនេះ ឯកឧត្តម ហេង រតនា បានសង្កត់ធ្ងន់ថា ការប្រើប្រាស់គ្រាប់បែកចង្កោមបាញ់ស្រោចមកលើប្រាសាទព្រះវិហារ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាគឺជាចេតនាបង្កផលប៉ះពាល់ដល់សុវត្ថិភាពទេសចរ និងសេដ្ឋកិច្ចសង្គមយូរអង្វែងសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះផ្ទាល់តែម្តង។