柬埔寨将涉嫌网络诈骗的中国籍男子李松遣返回国
分类法律与治安
事件时间2026年3月31日
地点柬埔寨
来源朱鹭传媒
发布时间2026/04/01 14:35
详情描述
柬埔寨内政部宣布,已逮捕并遣返涉嫌网络诈骗的中国籍男子李松(LI XIONG),该行动系中柬两国打击网络犯罪合作成果,其柬埔寨国籍已被撤销。
📋 完整原文 ▸
កម្ពុជា បញ្ជូនជនជាតិចិន “លី សុង (LI XIONG)” ទៅចិន បន្ទាប់ពីចាប់ខ្លួនពាក់ព័ន្ធអំពើឆបោកអនឡាញ
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានជូនដំណឹងថា សមត្ថកិច្ចកម្ពុជា បានចាប់ខ្លួនជនជាតិចិនឈ្មោះ លី សុង (LI XIONG) ហើយបានបញ្ជូនទៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបន្តនីតិវិធីច្បាប់។
ការចាប់ខ្លួននេះ អនុវត្តក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរចិន ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលជាបញ្ហាសន្តិសុខសំខាន់មួយនៅតំបន់។
ប្រតិបត្តិការនេះ គឺជាលទ្ធផលនៃការសហការស៊ើបអង្កេតរួមគ្នា រយៈពេលជាច្រើនខែកន្លងមក រវាងសមត្ថកិច្ចនៃប្រទេសទាំងពីរ។
ក្រសួងមហាផ្ទៃ បញ្ជាក់ថា លី សុង (LI XIONG) ត្រូវបានដកសញ្ជាតិខ្មែរ តាមព្រះរាជក្រឹត្យចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ មុននឹងអនុវត្តនីតិវិធីបញ្ជូនចេញ៕
——
Page Troryorng News
Page Troryorng TV
Page Troryorng សង្គម-កម្សាន្ត
Page Troryorng Spots
www.troryorng.com