金边皇家大学参加东盟海洋塑料污染国际会议






分类学术交流
事件时间2026年4月21日-23日
地点越南海防
来源金边皇家大学
发布时间2026/04/23 14:35
详情描述
2026年4月21日至23日,金边皇家大学(RUPP)研究团队赴越南海防,参加了东盟海洋塑料污染国际会议。此次会议由越南海事大学主办,并获得挪威水研究所资助。
金边皇家大学研究办公室主任苏西里(Sok Serey)教授带领团队出席会议,并就“研究缺口与必要需求”进行专题汇报。报告指出,当前东盟地区在应对海洋塑料污染方面面临多重挑战,主要包括高质量数据匮乏、跨国协调机制有限以及政策执行效率不足。
此外,该校研究人员杜蓬勒(Thu Ponleu)在会上发表了关于“柬埔寨塑料治理与塑料价值链”的演讲。内容涵盖柬埔寨塑料消费增长趋势、废弃物管理现状,以及现有政策中亟待改进的环节,旨在提升国家层面的塑料管理效能。
此次会议为东盟及国际专家提供了交流平台,旨在分享科研经验并加强环境治理合作。金边皇家大学通过参与此类国际学术活动,致力于推动科学研究,并为区域内减少海洋塑料污染及可持续发展提供支持。
📋 简要摘要 ▸
金边皇家大学研究团队于2026年4月21日至23日在越南海防参加了东盟海洋塑料污染国际会议。团队就区域塑料污染治理、政策缺口及供应链管理进行了专题汇报,旨在加强区域环境合作与科研交流。
📋 完整原文 ▸
សន្និសីទអន្តរជាតិស្តីពីការបំពុលប្លាស្ទិកសមុទ្រនៅអាស៊ាន
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (Royal University of Phnom Penh): តាមរយៈការិយាល័យស្រាវជ្រាវ បានចូលរួមយ៉ាងសកម្មក្នុងសន្និសីទអន្តរជាតិស្តីពីការបំពុលប្លាស្ទិកសមុទ្រនៅតំបន់អាស៊ាន ដែលបានប្រារព្ធឡើងពីថ្ងៃទី២១-២៣ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងហៃហ្វុង នៃប្រទេសវៀតណាម។
សន្និសីទនេះត្រូវបានរៀបចំដោយ Vietnam Maritime University និងទទួលបានការឧបត្ថម្ភថវិកាពី Norwegian Institute for Water Research ដែលជាស្ថាប័នស្រាវជ្រាវឈានមុខគេក្នុងវិស័យទឹក និងបរិស្ថាន។
ក្រុមការងារស្រាវជ្រាវរបស់ RUPP ដឹកនាំដោយ លោកសាស្ត្រាចារ្យបណ្ឌិត សុខ សិរី ប្រធានការិយាល័យស្រាវជ្រាវ បានធ្វើបទបង្ហាញលើ “ចន្លោះប្រហោងនៃការស្រាវជ្រាវ និងតម្រូវការចាំបាច់” ដើម្បីដោះស្រាយបញ្ហាការបំពុលប្លាស្ទិកសមុទ្រនៅក្នុងតំបន់អាស៊ាន ដោយបានបង្ហាញពីបញ្ហាប្រឈមសំខាន់ៗ ដូចជា ការខ្វះទិន្នន័យប្រកបដោយគុណភាព ការសម្របសម្រួលអន្តរប្រទេសនៅមានកម្រិត និងការអនុវត្តគោលនយោបាយមិនទាន់មានប្រសិទ្ធភាព។
បន្ថែមពីនេះ លោក ធូ ពន្លឺ ក៏បានធ្វើបទបង្ហាញអំពី “ការអភិបាលកិច្ចប្លាស្ទិក និងខ្សែសង្វាក់តម្លៃប្លាស្ទិកនៅកម្ពុជា” ដោយបានលើកឡើងអំពីស្ថានភាពបច្ចុប្បន្ន និន្នាការកំណើននៃការប្រើប្រាស់ប្លាស្ទិក បញ្ហាការគ្រប់គ្រងសំណល់ និងគម្លាតនៅក្នុងគោលនយោបាយ ដែលត្រូវការកែលម្អ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងប្លាស្ទិកនៅជាតិ។
សន្និសីទនេះក៏បានផ្តល់ឱកាសសំខាន់សម្រាប់អ្នកស្រាវជ្រាវ និងអ្នកជំនាញពីបណ្តាប្រទេសអាស៊ាន និងអន្តរជាតិ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកចំណេះដឹង និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាបរិស្ថានជាសកល។
ការចូលរួមរបស់ Royal University of Phnom Penh ក្នុងសន្និសីទនេះ បង្ហាញពីការប្តេជ្ញាចិត្តក្នុងការជំរុញការស្រាវជ្រាវវិទ្យាសាស្ត្រ ការចូលរួមក្នុងវេទិកាអន្តរជាតិ និងការរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយផ្តោតលើការកាត់បន្ថយការបំពុលប្លាស្ទិកសមុទ្រនៅតំបន់អាស៊ាន។
#RUPP
គេហទំព័រ និងបណ្ដាញសង្គមផ្លូវការរបស់ RUPP
🌐 | [Facebook Page](https://www.facebook.com/ruppedu.kh/)
🌐 | [Telegram Channel](https://t.me/ruppnews)
🌐 | [Telegram Chat](https://t.me/+2N5cth6hKMg0M2Jl)
🌐 | [Tiktok](https://www.tiktok.com/@www.rupp.edu.kh?_r=1&_t=ZS-95lg8eK61rg)