商务部高官主持妇女赋能论坛 聚焦教育与领导力










分类社会/妇女
事件时间2026-11-21
地点金边
来源柬埔寨商务部
发布时间2026/11/21 18:02
详情描述
11月21日上午,柬埔寨商务部国务秘书桑沙伦在金边酒店主持“通过教育与领导力赋能妇女和女童”论坛开幕式。论坛由柬埔寨伊斯兰妇女发展协会主办,妇女部国务秘书曼金达等出席,议题围绕女童教育机会、女性职业技能与领导力培养展开。
📋 完整原文 ▸
ឯកឧត្តម សាន់ សារ៉ន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាស្តីពី «ការពង្រឹងភាពអង់អាចដល់ស្ត្រី និងក្មេងស្រី តាមរយៈការអប់រំ និងភាពជាអ្នកដឹកនាំ»
...
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សាន់ សារ៉ន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាស្តីពី «ការពង្រឹងភាពអង់អាចដល់ស្ត្រី និងក្មេងស្រី តាមរយៈការអប់រំ និងភាពជាអ្នកដឹកនាំ» ដែលរៀបចំឡើងដោយសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា (CIWODA) នៅសណ្ឋាគារភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាអនុប្រធានអចិន្ត្រៃយ៍សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងមុខងារសាធារណៈ វាគ្មិនកិត្តិយស លោកគ្រូ អ្នកគ្រូ សិស្ស-និស្សិត និងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
វេទិកានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង ជំនាញ ទំនុកចិត្ត និងសមត្ថភាពភាពជាអ្នកដឹកនាំរបស់ស្ត្រី និងក្មេងស្រី តាមរយៈការចែករំលែកបទពិសោធពីវាគ្មិនជាតិ និងអន្តរជាតិ ព្រមទាំងការជំរុញគំនិតផ្តួចផ្តើមថ្មីៗ និងកិច្ចសហប្រតិបត្តិការ។
តាមរយៈគំនិតផ្តួចផ្តើមរបស់សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា (CIWODA) វេទិកានេះនឹងរួមចំណែកពង្រឹងតួនាទីស្ត្រីក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិ ព្រមទាំងជំរុញឱកាសស្មើភាពក្នុងការអប់រំ ការអភិវឌ្ឍសមត្ថភាព ភាពជាអ្នកដឹកនាំ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីកសាងសង្គមប្រកបដោយសមភាព បរិយាបន្ន សុខដុមរមនា និងចីរភាព៕
---
His Excellency SAN Saran, Secretary of State of the Ministry of Commerce, Presides Over the Opening Ceremony of the Forum on “Empowering Women and Girls through Education and Leadership”
...
(Phnom Penh): On the morning of Saturday, 21 November 2026, His Excellency SAN Saran, Secretary of State of the Ministry of Commerce, presided over the opening ceremony of the forum on “Empowering Women and Girls through Education and Leadership,” organized by the Cambodian Islamic Women Development Association (CIWODA) at Phnom Penh Hotel.
The event was attended by Her Excellency MAN Chinda, Secretary of State of the Ministry of Women's Affairs and Permanent Vice-President of CIWODA; Excellencies and Lok Chumteavs, Undersecretaries of State from the Ministry of Commerce, the Ministry of Agriculture, Forestry and Fisheries, and the Ministry of Civil Service; distinguished speakers; teachers; students; and representatives of relevant institutions.
The forum aims to enhance the knowledge, skills, confidence, and leadership capacities of women and girls through the sharing of experiences by national and international speakers, while encouraging new initiatives and strengthening cooperation.
Through the initiative of CIWODA, the forum is expected to contribute to strengthening women's roles in social and national development, promoting equal opportunities in education, capacity building, leadership, and the use of digital technologies, thereby contributing to a future built on equality, inclusiveness, harmony, and sustainability.
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))