洪玛奈马尼拉会晤澳总理 承诺深化双边合作

洪玛奈马尼拉会晤澳总理 承诺深化双边合作
分类外交
事件时间2026-11-17
地点马尼拉(菲律宾)
来源洪玛奈首相
发布时间2026/11/17 22:54

详情描述

11月17日下午,柬埔寨总理洪玛奈在菲律宾马尼拉出席第49届东盟峰会及系列会议期间,与澳大利亚总理安东尼·阿尔巴尼斯举行双边工作会谈。此次东盟峰会及系列会议于11月16日至17日举行。 洪玛奈在会谈中评价柬澳关系与合作进展,并感谢澳大利亚在柬埔寨和平进程以及社会经济恢复、建设与发展中发挥的作用,特别提及人力资源建设方面的贡献。在经贸领域,他指出柬埔寨商会驻澳大利亚代表处不仅便利双边商务与贸易往来,也充当在澳柬埔寨商界与柬埔寨国内民众之间的桥梁。 阿尔巴尼斯对两国在多领域的合作表示肯定,特别提到近年来双边贸易规模显著增长。他回顾了自己此前访问柬埔寨的经历,并称柬埔寨社会经济发展呈现活力。 双方承诺继续巩固既有合作机制,并寻找新的机会。会谈涉及的潜在合作领域包括贸易与投资、教育与职业培训、旅游、人文交流,以及人工智能和网络安全。两国领导人还强调加强合作打击跨国犯罪、人口贩运和网络诈骗。 对在澳经营或从事柬澳贸易的柬埔寨商人而言,柬埔寨商会驻澳大利亚代表处的作用在会谈中被明确提及;具体合作项目及推进时间表未在公开消息中披露。
📋 简要摘要 ▸
11月17日下午,柬埔寨总理洪玛奈在菲律宾马尼拉出席第49届东盟峰会及系列会议期间,与澳大利亚总理安东尼·阿尔巴尼斯举行双边工作会谈。洪玛奈高度评价柬澳关系与合作进展,双方重申将巩固既有合作机制,并在贸易投资、教育培训、农业与人文交流等领域寻找新的增长点。
📋 完整原文 ▸
កម្ពុជា-អូស្ត្រាលី ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត នារសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុង​ម៉ានីល នៃសាធារណរដ្ឋហ្វីលីពីន នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងអូស្ត្រាលី នាពេលកន្លងមក។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់អូស្ត្រាលី ដែលបានចូលរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា និងដំណើរការស្ដារ, កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការកសាងមូលធនមនុស្សរបស់កម្ពុជា។ ក្នុងវិស័យពាណិជ្ជកម្ម, សម្ដេចធិបតីបានលើកឡើងអំពីសារៈសំខាន់នៃតួនាទីរបស់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅប្រទេសអូស្ដ្រាលី ដែលមិនត្រឹមតែសម្រួលដល់ប្រតិបត្តិការធុរកិច្ច និងពាណិជ្ជកម្មទ្វេភាគីប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងជាស្ពានក្នុងការតភ្ជាប់សហគមន៍ធុរកិច្ចខ្មែរនៅប្រទេសអូស្ដ្រាលី ជាមួយនឹងប្រជាជនខ្មែរនៅក្នុងប្រទេសកម្ពុជា។ ជាការឆ្លើយតប, ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងវិស័យជាច្រើន ជាពិសេសការកើនឡើងគួរឱ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មទ្វេភាគី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឯកឧត្តមក៏បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់រូបឯកឧត្តមនៅកម្ពុជា នាកន្លងមក និងបានកត់សម្គាល់អំពីភាពរស់រវើក និង​ វឌ្ឍនភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ សម្ដេចធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី បានបង្ហាញនូវការប្ដេជ្ញារួមគ្នាក្នុងការបន្តពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងស្វែងរកកាលានុវត្តភាពថ្មី។ ថ្នាក់ដឹកនាំទាំងពីរក៏បានបន្តពិភាក្សា និងផ្លាប្ដូរយោបល់ ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត លើវិស័យសក្កានុពលនានា រួមមាន៖ ពាណិជ្ជកម្ម និងការវិនិយោគ, អប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ទេសចរណ៍, ការតភ្ជាប់ប្រជាជននិងប្រជាជន, ព្រមទាំងស្វែងរកាលានុវត្តភាពថ្មីៗបន្ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ។ ជាមួយគ្នានេះ, ថ្នាក់ដឹកនាំទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលសំដៅរួមគ្នាកសាងសន្ដិសុខក្នុងតំបន់ និងសកលលោក៕ 🌐 [Hun Manet](https://www.facebook.com/profile.php?id=100069511484329) 🌐 [Samdech Thipadei Hun Manet, Prime Minister ](https://www.facebook.com/Dr.Hunmanetofcambodia)[of Cambodia](https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol) 🌐[ Telegram ](https://t.me/Dr_Hunmanetofcambodia) 🌐 [Tiktok](https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc) 🌐 [YouTube](https://www.youtube.com/@Dr.Hunmanetofcambodia) 🌐 [Instagram](https://www.instagram.com/dr.hunmanetofcambodia) 😃 [X](https://twitter.com/dr_hunmanet_pm) 😍 [CoolApp](https://channel.coolapp.com.kh/@dr.hunmanetofcambodia) 🌐 [Website](https://hunmanet.gov.kh/) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia