实居省丹那朗乡举办国际儿童节 400名师生获赠学习用品
分类社会
事件时间2026-05-30
地点实居省丹那朗乡
来源洪玛尼官方频道
发布时间2026/05/31 10:28
详情描述
2026年5月30日下午,实居省丹那朗乡基层工作组联合当地乡理事会,举办了以“和平是尊重与保护儿童权利的基础”为主题的国际儿童节庆祝活动。活动期间,工作组向当地4所学校的师生捐赠了一批学习用品。包括僧侣、村长、学校校长、教师及学生在内,约400人参加了此次活动。
萨马基穆尼杰县(Samakki Monichey)副区僧侣秘书波迪内(Pon Dinet)在活动中表示,教师是学生的第二父母,不仅传授知识,更负责培养学生的道德与品格。他鼓励学生尊师重道、遵守纪律,通过佛教教育培养智慧与诚信,努力成为社会的好公民。
丹那朗乡乡长莫丁(Mouk Dim)指出,儿童是国家的未来,保护和发展儿童是全社会的共同责任。他呼吁当地民众与青年积极参与维护村庄安全、公共秩序及环境卫生,为儿童创造良好的生活与学习环境。
活动现场,代表团转达了副总理兼实居省基层工作组组长洪玛尼(Hun Many)及该县基层工作组组长乌科萨(Ouk Kosa)对师生及当地民众的问候。代表团强调,教育是开启未来的钥匙,并对学生提出四点要求:一是勤奋学习以提升知识与技能;二是将知识与道德、纪律及法律意识相结合;三是共同维护村庄安全,远离负面行为;四是发扬团结精神,通过互助实现共同进步。此次活动旨在通过物资捐赠与精神鼓励,引导儿童认识到自身作为国家宝贵财富的重要性,并激励其通过学习成为国家建设的高质量人才。
📋 简要摘要 ▸
实居省丹那朗乡联合基层工作组举办国际儿童节庆祝活动,向当地4所学校的师生捐赠学习用品。活动强调和平与教育的重要性,并呼吁社区共同维护基层安全与环境卫生,共有约400名师生及当地官员参加。
📋 完整原文 ▸
ឃុំដំណាករាំងរៀបចំពិធីអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនាក្រោមប្រធានបទ សន្តិភាព ជាគ្រឹះនៃសិទ្ធិកុមារ និងអនាគតជាតិ
=========
ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃសៅរ៍ ១៤ កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារចុះមូលដ្ឋាន សហការជាមួយក្រុមប្រឹក្សាឃុំ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ក្រោមប្រធានបទ “សន្តិភាពជាមូលដ្ឋានគ្រឹះ នៃការគោរព និងកិច្ចគាំពារសិទ្ធិកុមារ” ព្រមទាំងនាំយកសម្ភារសិក្សា ប្រគល់ជូនសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ចំនួន ៤ សាលា។ កម្មវិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះចៅអធិការវត្តទាំង ៣ មេភូមិ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណ ៤០០ រូប ក្នុងបរិយាកាសពោរពេញដោយសេចក្ដីស្រឡាញ់ សាមគ្គីភាព និងការយកចិត្តទុកដាក់ចំពោះកុមារ។
ក្នុងឱកាសនេះ ព្រះគ្រូ ប៉ុន ឌីណេត ព្រះលេខាសាលាអនុគណស្រុកសាមគ្គីមុនីជ័យ បានមានថេរដីកាអប់រំដល់ប្អូនដោយលើកឡើងថា គ្រូគឺជាមាតាបិតាទីពីរ ដែលមិនត្រឹមបង្រៀនអក្សរ ប៉ុន្តែបណ្តុះបណ្តាលចរិយាធម៌ និងគុណធម៌ដល់សិស្សានុសិស្ស។ ព្រះគ្រូបានណែនាំឱ្យសិស្សានុសិស្សទាំងអស់ មានស្មារតីដឹងគុណ គោរពគ្រូ គោរពវិន័យ និងខិតខំសិក្សា ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អសម្រាប់សង្គម។ ព្រះអង្គក៏បានបញ្ជាក់ថា ការអប់រំតាមបែបព្រះពុទ្ធសាសនា គឺជាគ្រឹះសម្រាប់បណ្តុះមនុស្សឱ្យមានបញ្ញា និងសុចរិតភាពក្នុងជីវិត។
ជាមួយគ្នានេះ លោក មោគ ឌឹម មេឃុំដំណាក់រាំង បានលើកឡើងថា កុមារ គឺជាអនាគតនៃជាតិ ហើយការការពារ និងអភិវឌ្ឍកុមារ គឺជាកាតព្វកិច្ចរួមរបស់សង្គមទាំងមូល។ លោកបានសង្កត់ធ្ងន់លើការកសាង ភូមិឃុំមានសុវត្ថិភាព ដោយអំពាវនាវឱ្យប្រជាពលរដ្ឋ និងយុវជនចូលរួមរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងបរិស្ថានស្អាត ដើម្បីបង្កើតលក្ខខណ្ឌល្អសម្រាប់កុមាររស់នៅ និងសិក្សា។
ក្នុងឱកាសនោះ ឯកឧត្តម ឈួរ សុបញ្ញា បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តម អ៊ុក កោសា ប្រធាន ក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យប្រគេនព្រះកូណាម្ចាស់ និងជូនអជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ ពិសេសក្មួយៗកុមារ។ ថ្នាក់ដឹកនាំទាំងលោកតែងយកចិត្តទុកដាក់ និងលើកទឹកចិត្តឱ្យកុមារខិតខំសិក្សា រក្សាវិន័យ និងអភិវឌ្ឍខ្លួនឱ្យក្លាយជាទំព័រថ្មីនៃអនាគតជាតិ ព្រមទាំងអំពាវនាវឱ្យសហគមន៍ទាំងមូលបន្តចូលរួមថែរក្សាសន្តិភាព និងបង្កើនការយកចិត្តទុកដាក់ចំពោះសិទ្ធិកុមារ។ ការរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនានេះ មិនត្រឹមជាការផ្តល់សម្ភារៈសិក្សាប៉ុណ្ណោះទេ ប៉ុន្តែជាការចែករំលែកក្តីស្រឡាញ់ ការបណ្តុះស្មារតី និងការចងចាំថា កុមារ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ជាតិ។ ការសិក្សាគឺជាគន្លឹះសម្រាប់បើកទ្វារអនាគត ហើយកុមារត្រូវខិតខំរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សមានគុណភាពសម្រាប់ប្រទេសជាតិ។ ក្នុងឱកាសនោះ ឯកឧត្តមបានផ្តាំផ្ញើដល់សិស្សានុសិស្ស និងសហគមន៍ថា៖
១. “ការសិក្សាគឺជាកូនសោរ និងជាគន្លឹះអនាគត” ដោយកុមារត្រូវខិតខំរៀនសូត្រ ពង្រឹងចំណេះដឹង និងជំនាញ ដើម្បីក្លាយជាធនធានមនុស្សមានគុណភាពសម្រាប់ជាតិ។
២. “ចរិយាធម៌ជាគ្រឹះនៃជីវិតល្អ” ការមានចំណេះដឹងតែមិនគ្រប់គ្រាន់ នោះឡើយ ត្រូវភ្ជាប់ជាមួយសីលធម៌ វិន័យ និងការគោរពច្បាប់ ដើម្បីក្លាយជាពលរដ្ឋល្អ។
៣. “ភូមិឃុំមានសុវត្ថិភាព ចាប់ផ្តើមពីយើងរាល់គ្នា” កុមារ យុវជន និងប្រជាពលរដ្ឋ ត្រូវរួមគ្នារក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងចៀសឆ្ងាយពីអំពើអវិជ្ជមាន ដើម្បីបង្កើតបរិយាកាសល្អសម្រាប់សង្គម។
៤. “សាមគ្គីភាពជាកម្លាំងនាំទៅរកជោគជ័យ” ការរួបរួមគ្នា ជួយគ្នា និងគាំទ្រគ្នា គឺជាគន្លឹះធ្វើឱ្យសង្គមរឹងមាំ និងអភិវឌ្ឍប្រកបដោយចីរភាព ពិសេសក្នុងដំណាក់កាលប្រទេសជួបវិបត្តិឈ្លានពានរបស់បរទេសមកលើកកម្ពុជា យើងត្រូវបន្តដំណើរស្មាគៀកស្មាប្រហារសត្រូវឈ្លានពាន។