UNESCO报告显示柏威夏寺受损严重 威胁世界遗产价值










分类文化
事件时间2026-03-01
地点柏威夏寺
来源CN123
发布时间2026/09/09 11:21
详情描述
柬埔寨新闻部部长内特·帕克特拉(Neth Pheaktra)近日公布了联合国教科文组织(UNESCO)与国际古迹遗址理事会(ICOMOS)联合考察团的正式报告。该考察团于2026年3月1日至6日对柏威夏寺进行了实地勘察。
报告指出,受2025年7月及12月发生的武装冲突影响,柏威夏寺遭受了严重破坏。考察结果显示,此次冲突造成的损毁程度远超以往,柏威夏寺的完整性、真实性以及作为世界遗产的突出普遍价值(OUV)均受到威胁。
根据记录,2025年7月的袭击导致142处区域受损,同年12月的袭击则造成420处区域受损。考察团明确表示,柏威夏寺内“没有区域幸免”,受损范围不仅限于寺庙建筑本体,还包括周边的基础设施及旅游配套设施。
UNESCO-ICOMOS在报告中评估认为,柏威夏寺目前处于“严重且具体的危险”之中,亟需采取紧急保护行动。目前,联合国教科文组织正与柬埔寨政府合作,共同评估后续的修复方案。
📋 简要摘要 ▸
UNESCO-ICOMOS联合考察团报告指出,受2025年武装冲突影响,柏威夏寺遭受严重破坏,其完整性与真实性受到威胁。
📋 完整原文 ▸
**របាយការណ៍ UNESCO–ICOMOS៖ ការខូចខាតប្រាសាទព្រះវិហារមានទំហំធ្ងន់ធ្ងរ និងគំរាមកំហែងដល់តម្លៃបេតិកភណ្ឌពិភពលោក**
**ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា៖ នៅថ្ងៃនេះ អង្គការយូណេស្កូបានផ្សព្វផ្សាយរបាយការណ៍ផ្លូវការរបស់បេសកកម្មរួម UNESCO–ICOMOS ដែលបានចុះពិនិត្យប្រាសាទព្រះវិហារពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ។ របាយការណ៍បានបញ្ជាក់ពីទំហំនៃការខូចខាតយ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីជម្លោះប្រដាប់អាវុធក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ បេសកកម្មរកឃើញថា ផលប៉ះពាល់បានធ្វើឱ្យខូចខាតដល់ភាពគង់វង្ស (Integrity), ភាពដើម (Authenticity) និងតម្លៃសកលលេចធ្លោ (Outstanding Universal Value – OUV) របស់ប្រាសាទព្រះវិហារ។ **
**របាយការណ៍បានកត់ត្រាថា មានការកត់ត្រាចំនួន ១៤២ តំបន់ដែលបានខូចខាតពីការវាយប្រហារខែកក្កដា និងចំនួន ៤២០ តំបន់ដែលរងការខូចខាតពីការវាយប្រហារខែធ្នូ ឆ្នាំ២០២៥ ហើយបានពិពណ៌នាថា ទំហំនៃការបំផ្លិចបំផ្លាញពីជម្លោះថ្មីនេះគឺ «មិនអាចប្រៀបធៀបបាន» ជាមួយការខូចខាតពីជម្លោះមុនៗ។ **
**បេសកកម្មក៏បានកត់សម្គាល់យ៉ាងច្បាស់ថា «no area was spared» គឺ «គ្មានតំបន់ណាមួយរួចផុតពីផលប៉ះពាល់ឡើយ»។ មិនត្រឹមតែសំណង់ប្រាសាទប៉ុណ្ណោះទេ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍ទេសចរណ៍ក៏រងការខូចខាតផងដែរ។ **
**អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះ គឺ UNESCO–ICOMOS បានវាយតម្លៃថា ប្រាសាទព្រះវិហារកំពុងស្ថិតក្រោម “serious and specific danger” គឺ «គ្រោះថ្នាក់ធ្ងន់ធ្ងរ និងជាក់លាក់ ហើយត្រូវការប្រតិបត្តិការអភិរក្សដ៏សំខាន់ជាបន្ទាន់»។ **
**ប្រាសាទព្រះវិហារ មិនមែនជាមរតករបស់កម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែជាបេតិកភណ្ឌរបស់មនុស្សជាតិ។ ការការពារប្រាសាទព្រះវិហារ គឺជាកាតព្វកិច្ចដែលត្រូវទទួលខុសត្រូវដោយគោរពច្បាប់អន្តរជាតិ និងដោយមិនអនុញ្ញាតឱ្យជម្លោះប្រដាប់អាវុធបន្តបំផ្លាញមរតកវប្បធម៌ដែលមិនអាចជំនួសវិញបាន។**
**សូមអានរបាយការណ៍ក្នុងតំណខាងក្រោម៖ **
**https://whc.unesco.org/document/227108**
**https://whc.unesco.org/en/list/1224/documents/**
**#PreahVihear**** ****#UNESCO**** ****#WorldHeritage**** ****#ProtectCulturalHeritage**** ****#Cambodia**