外交部公务员选拔考试开考 1248名考生角逐岗位

文件类型招录考试
发布机构外交部
生效日期2026-05-31
适用范围外交部公务员候选人
发布时间2026/05/31 14:20
政策详情
柬埔寨外交与国际合作部公务员选拔考试正式启动。本次考试共有1248名考生参加,旨在通过竞争机制选拔优秀人才进入外交部工作框架。
副总理兼公务员事务部大臣、考试委员会主席洪玛尼出席并主持了试题开启仪式。为确保选拔过程的公平与公正,考试采用“即时开题”机制,即试题在考试开始时即刻发布,严防任何形式的泄题风险。若发现出题人员泄露身份或破坏匿名性,委员会将立即调整相关人员构成。
此次考试全程由反腐败单位、相关部委机构、大学代表、公众观察员、柬埔寨青年联合会以及媒体共同监督。该机制旨在保障所有候选人在同等条件下竞争,充分发挥个人能力。
本次专业技术考试时长为2小时,考试时间定于12:00至14:00进行。
📋 简要摘要 ▸
外交部公务员选拔考试正式启动,共有1248名考生参加。洪玛尼强调考试采用“即时开题”机制,确保选拔过程公平公正,严防泄题,并由反腐败单位及多方机构全程监督。
📋 完整原文 ▸
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាប់ផ្តើមហើយ ដោយមានឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង អញ្ជើញបើកវិញ្ញាសាជានិមិត្តរូប ព្រមទាំងមានការចូលរួមពីស្ថាប័នសាមី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានជម្រាបជូនបេក្ខជនថា "ប្រព័ន្ធជ្រើសរើសមន្រ្តី នៃនិយាមនីតិវិធីប្រតិបត្តិថ្មី ត្រូវធានាថាទាំងអស់គ្នាមានភាពស្មើគ្នា ទៅលើការប្រកួតប្រជែង ដោយពុំមាននណាម្នាក់ បានដឹងវិញ្ញាសាមុននោះទេ។ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង។ ប្រសិនជាមានគ្រូតាក់តែងវិញ្ញាសាណាម្នាក់ ធ្វើឱ្យបាត់បង់នូវអនាមិកភាពរបស់គាត់ ក្នុងនាមជាគណៈកម្មការរៀបចំការប្រឡងប្រជែង សម្រេចកែសម្រួលសមាសភាពតែម្តង។ ទាំងអស់នេះ គឺធានាតែមួយគត់ ដើម្បីឱ្យប្អូនៗបេក្ខជន ប្រឹងប្រែងដោយស្មើគ្នា និងអាចបញ្ចេញសមត្ថភាពរៀងៗខ្លួន។"
សូមជម្រាបថា វិញ្ញាសាជំនាញបច្ចេកទេស ដែលបេក្ខជនទាំង ១,២៤៨នាក់ ប្រឡងប្រជែងនាពេលនេះ ត្រូវប្រើប្រាស់ថេរៈវេលា ២ម៉ោង ចាប់ពីម៉ោង ១២:០០នាទី ដល់ម៉ោង ១៤:០០នាទី៕