柬埔寨两起严重车祸致14名工人遇难 劳工部承担丧葬费










分类社会
事件时间2026-05-23 08:00
地点实居省/柴桢省
来源公众资料
发布时间2026/05/23 17:18
详情描述
2026年5月23日上午,柬埔寨实居省和柴桢省先后发生两起严重交通事故,涉及运送工人的车辆。事故共造成93名工人伤亡,其中14人不幸遇难,15人重伤,64人轻伤。在伤亡人员中,女性共计74人,其中遇难者包含10名女性,重伤者12名,轻伤者52名。
事发后,柬埔寨劳工与职业培训部部长洪苏及多位部门高层领导前往事故现场及医院协调处理。洪苏部长亲自前往实居省磅特拉县,向当地9名遇难工人的遗体致哀,其他部门领导则前往柴桢省慰问当地遇难者家属。
劳工部发言人孙美萨表示,政府高度关注此次事故,并对遇难者家属表示深切慰问。劳工部已明确承诺,将负责安排所有遇难工人的丧葬事宜,并承担全部相关费用。
针对此次事故,劳工部再次呼吁民众严格遵守交通规则,以降低此类针对工人群体的交通事故发生率。
📋 简要摘要 ▸
5月23日,实居省和柴桢省发生两起严重交通事故,共造成93名工人伤亡,其中14人不幸遇难。劳工部部长洪苏已前往慰问,并承诺由政府承担所有丧葬费用。
📋 完整原文 ▸
រដ្ឋមន្ដ្រីក្រសួងការងារ និងថ្នាក់ដឹកនាំក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពកម្មករនិយោជិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ខណៈដែលក្រសួងរាប់រងការចំណាយបុណ្យសពទាំងមូល
(កំពង់ឆ្នាំង-ស្វាយរៀង)៖ នៅរសៀលថ្ងៃទី២៣ ខែឧសភានេះ ក្រៅពីជួយសម្របសម្រួលពីកន្លែងកើតហេតុ និងនៅមន្ទីរពេទ្យ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំក្រសួងការងារ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួង គោរពវិញ្ញាណក្ខន្ធសពបងប្អូនកម្មករនិយោជិតទាំង១៤រូបដែលបានទទួលមរណភាព ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងក្រុងស្វាយរៀង ខេត្តស្វាយរៀង។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពបងប្អូនកម្មករចំនួន៩រូបនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហើយទន្ទឹមនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងក៏បានអញ្ជើញគោរពវិញ្ញាណក្ខន្ធបងប្អូនកម្មករដែលរងគ្រោះថ្នាក់នៅខេត្តស្វាយរៀង។
លោក ស៊ុន មេសា បានបន្ថែមថា៖ “ការគោរពវិញ្ញាណក្ខន្ធផ្ទាល់នេះ គឺជាការយកចិត្តដាក់របស់រាជរដ្ឋាភិបាលដែលតែងតែនៅជិតប្រជាជន ក៏ដូចជាបងប្អូនកម្មករ ហើយនេះក៏ជាការចូលរួមក្តីសោកសង្រេងជាមួយបងប្អូនក្រុមគ្រួសារសព”។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ ចំនួន ២ករណី ដែលបានកើតឡើងព្រមគ្នានៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀងនេះ បណ្តាលឱ្យបងប្អូនកម្មករនិយោជិតរងគ្រោះសរុបចំនួន ៩៣នាក់ (ស្រី ៧៤នាក់) ក្នុងនោះ ស្លាប់ចំនួន ១៤នាក់ (ស្រី ១០នាក់) របួសធ្ងន់ចំនួន ១៥នាក់ (ស្រី ១២នាក់) និងរបួសស្រាល ចំនួន ៦៤នាក់ (ស្រី ៥២នាក់)។
លោកស៊ុន មេសា ក៏បានអំពាវនាវយ៉ាងទទូចឱ្យមានការគោរពច្បាប់ចរាចរណ៍ឱ្យបានហ្មត់ចត់ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់ដែលធ្លាក់មកលើបងប្អូនកម្មករនិយោជិតរបស់យើង។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួង នឹងចុះរៀបចំបុណ្យសព និងធានារាល់ការចំណាយនៃពិធីបុណ្យសពរបស់បងប្អូនកម្មករ៕