柬埔寨优质农产品成功对接新加坡大型零售市场
| 分类 | 经济贸易 |
|---|---|
| 事件时间 | 2026年4月8日 |
| 事件地点 | 新加坡 |
| 发布时间 | 2026-04-08 18:54 |
新闻摘要
柬埔寨商务部于2026年4月在新加坡举办商务对接会,推动腰果、大米及加工食品进入新加坡FairPrice和Cold Storage等大型零售连锁渠道,旨在扩大柬埔寨产品出口。
📄 完整原文 ▶ 查看原文 →
**រសជាតិឆ្ងាញ់ល្អឯករបស់កម្ពុជា បានភ្ជាប់ទៅកាន់ទីផ្សារលក់រាយធំបំផុតរបស់សិង្ហបុរី** … (សិង្ហបុរី)៖ នារសៀលថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ និងប្រធានក្រុមការងារជំរុញការនាំចេញ នៃក្រសួងពាណិជ្ជកម្ម បានដឹកនាំរៀបចំកម្មវិធីជំនួបផ្គូផ្គងអាជីវកម្ម (Business Matching) ដោយមានការគាំទ្រពី Singapore Food Agency (SFA)។ កម្មវិធីនេះបានផ្សារភ្ជាប់តំណាងសហព័ន្ធស្វាយចន្ទីកម្ពុជា, តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនកម្ពុជាចំនួន ៥ រួមមាន៖ Ample Agro Products, One More Company, Misota Group, Khmer Foods Group, និង City Rice Import Export Co., Ltd, ជាមួយក្រុមហ៊ុនលក់រាយធំៗរបស់សិង្ហបុរីចំនួនពីររួមមាន FairPrice Group ដែលមានប្រមាណ ៣៧០ សាខា និង ក្រុមហ៊ុន Cold Storage ដែលមានចំនួន ៨៩ សាខានៅទូទាំងប្រទេសសឹង្ហបុរី ។ នៅក្នុងកិច្ចជំនួបនេះ ភាគីកម្ពុជា និងសិង្ហបុរី បានចែករំលែកទស្សនៈ និងពិភាក្សាយ៉ាងជ្រាលជ្រៅអំពីលក្ខខណ្ឌ ស្តង់ដារ និងតម្រូវការសំខាន់ៗសម្រាប់ការនាំចេញផលិតផលកម្ពុជា ទៅទីផ្សារសិង្ហបុរី ដើម្បីជំរុញសមិទ្ធផលបន្ថែមក្នុងការជំរុញការនាំចេញផលិតផលកម្ពុជា ចូលមកកាន់ទីផ្សារសិង្ហបុរី។ កម្មវិធីនេះក៏បានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់ការលើកកម្ពស់ផលិតផលនិងបង្ហាញសមត្ថភាពកម្ពុជា លើទីផ្សារអន្តរជាតិ ដោយមានគោលបំណងបង្កើនតម្លៃ ផលិតផល និងបង្កើនឱកាសសហប្រតិបត្តិការ និងការនាំចេញបន្ថែម។ យើងរំពឹងថា កម្មវិធីជំនួបផ្គូផ្គងអាជីវកម្មនេះនឹងនាំឱ្យមានកិច្ចព្រមព្រៀងជាក់លាក់ និងការពង្រីកទីផ្សារសម្រាប់ផលិតផលកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរី និងទីផ្សារអន្តរជាតិផ្សេងៗ។ —- Cambodia’s Finest Flavors Meet Singapore’s Biggest Shelves … (Singapore): On the afternoon of 8 April 2026, in Singapore, His Excellency SAMHENG Bora, Secretary of State and Chairman of the Export Promotion Task Force of the Ministry of Commerce, with the support of the Singapore Food Agency (SFA). The event brought together representatives from Cambodia Cashew Federation and Cambodia Rice Federation and five food manufacturing including Ample Agro Products, One More Company, Misota Group, Khmer Foods Group, City Rice Import Export Co., Ltd, with major Singaporean retailers, FairPrice Group (around 370 outlets nationwide) and Cold Storage (89 outlets, including Giant). During the event, both sides shared insights and engaged in in-depth discussions on the criteria, standards, and requirements for exporting Cambodian products to Singapore. Cambodian companies received valuable feedback to ensure their products meet international standards, improve quality, and strengthen competitiveness in the region. The event also served as a key platform to promote and showcase Cambodian products internationally, aiming to increase product value, expand collaboration opportunities, and create sustainable export pathways. This impactful Business Matching is expected to lead to concrete partnership agreements and significantly expand Cambodian exports to Singapore and other international markets. … ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖ Connect with Ministry Of Commerce: 🌐 [Facebook ](https://web.facebook.com/moc.gov.kh)🌐 [Telegram ](https://t.me/mocnewsfeed)🌐 [Website ](https://www.moc.gov.kh/)🌐 [YouTube ](https://www.youtube.com/@mocgovkhcambodia)🌐 [X (Twitter](https://twitter.com/MoCCambodia))