劳工部会见联合国特别代表 谈消除童工










分类社会民生
事件时间2026-11-04
地点金边
来源柬埔寨劳工部
发布时间2026/11/04 13:30
详情描述
11月4日上午,柬埔寨劳工与职业培训部部长兴索在金边劳工部会见联合国秘书长儿童暴力问题特别代表娜贾特·马拉·姆吉德。此次会谈旨在分享柬埔寨在消除针对儿童暴力方面的经验,对接2030年可持续发展议程中终止一切形式儿童暴力的目标。
兴索在会上介绍了柬埔寨的国家层面措施。柬埔寨已实施《2025-2030年预防与应对儿童暴力国家行动计划》,通过跨部门协作强化预防、保护和响应机制。劳工部在其中承担童工预防、年轻工人保护以及安全技能发展和体面就业促进的职责,并承诺遏制工作场所权利侵犯行为,包括实施消除童工项目、预防职场性骚扰和歧视。
在执法层面,劳工部正在强化劳动法中最低工作年龄规定的执行,重点针对农业领域。兴索提到,部分儿童仍在家庭农场按传统习惯帮工,即使企业并未直接雇佣这些儿童,因此需要同步提升雇主和家长的责任意识。此外,劳工部推行不事先通知的现场检查,鼓励通过热线电话举报违法行为,并关注移民儿童保护、社会保护、教育机会和再培训。对出口产品生产企业,劳工部要求加强劳动法合规,将童工预防措施纳入核心合规条件,同时强化国家与地方层面的儿童保护机制。柬埔寨还承诺批准国际劳工组织(ILO)主要公约,以完善国内与国际法律框架。
联合国方面对柬埔寨的努力表示肯定,并称将把相关经验向其他国家推广。
对在柬经营的企业而言,此次会谈释放的信号是用工年龄核查可能趋严。涉及出口订单的工厂需完善员工档案和入职核验流程,尤其注意家庭作坊式用工和外包环节的年龄核实,避免因童工问题影响合规审查。
📋 简要摘要 ▸
劳工部长兴索11月4日在部内会见联合国秘书长儿童暴力问题特别代表娜贾特·马拉·姆吉德,介绍柬埔寨在预防暴力侵害儿童、消除童工方面的做法与成效。联合国方面表示肯定,并称将把柬埔寨的良好经验向其他国家推广。
📋 完整原文 ▸
តំណាងពិសេសនៃអគ្គលេខាធិការ UN កោតសរសើរ និងសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការទប់ស្កាត់អំពើហិង្សាលើកុមារ និងលុបបំបាត់ពលកម្មកុមារ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Najat Maalla M’jid តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកការទប់ស្កាត់អំពើហិង្សាលើកុមារ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ ជំនួបនេះមានគោលបំណងចែករំលែកបទពិសោធ និងឧត្តមានុវត្តន៍របស់កម្ពុជាក្នុងការលុបបំបាត់អំពើហិង្សាលើកុមារ ក្នុងទិសដៅបញ្ចប់អំពើហិង្សាគ្រប់ទម្រង់លើកុមារ ស្របតាមរបៀបវារៈឆ្នាំ២០៣០ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ Najat Maalla M’jid និងគណៈប្រតិភូរបស់អង្គការសហប្រជាជាតិដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់ UN ជាមួយកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ ខណៈវត្តមានរបស់គណៈប្រតិភូនាឱកាសនេះ ជាសក្ខីភាពបង្ហាញពីភាពរឹងមាំនៃបេសកកម្ម និងពង្រឹងការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងពិភពលោកមួយដែលកុមារគ្រប់រូបអាចធំធាត់ឡើងដោយគ្មានអំពើហិង្សា ការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់ទម្រង់។
ឯកឧត្តមបានជម្រាបពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបញ្ចប់អំពើហិង្សាលើកុមារ ដោយនៅកម្រិតថ្នាក់ជាតិ កម្ពុជាបានដាក់ឱ្យអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងឆ្លើយតបនឹងអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០ ដើម្បីពង្រឹងការបង្ការ ការការពារ និងការឆ្លើយតប តាមរយៈកិច្ចសហការរវាងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ។ ក្នុងនោះដែរ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានតួនាទីសំខាន់ក្នុងការទប់ស្កាត់ពលកម្មកុមារ ការពារកម្មករវ័យក្មេង និងលើកកម្ពស់ការអភិវឌ្ឍជំនាញប្រកបដោយសុវត្ថិភាព និងឱកាសការងារសមរម្យ។ ក្រសួងប្តេជ្ញាចិត្តក្នុងការទប់ស្កាត់ និងការពារការរំលោភបំពានសិទ្ធិនៅកន្លែងធ្វើការ ដែលជាផ្នែកមួយនៃការរំលោភបំពានក្នុងវិស័យសេដ្ឋកិច្ច និងការងារ តាមរយៈការអនុវត្តកម្មវិធីស្តីពីការលុបបំបាត់ពលកម្មកុមារ ការបង្ការការបៀតបៀនផ្លូវភេទ និងការរើសអើងនៅកន្លែងធ្វើការ។
ឯកឧត្តមក៏បានលើកឡើងពីកិច្ចខិតខំក្នុងការពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ ពាក់ព័ន្ធនឹងអាយុអប្បបរមាសម្រាប់ការងារ និងការទប់ស្កាត់ពលកម្មកុមារក្នុងវិស័យកសិកម្ម ដោយកុមារមួយចំនួននៅតែជួយការងារគ្រួសារនៅកសិដ្ឋានតាមទម្លាប់ប្រពៃណី ទោះបីជាសហគ្រាសមិនបានជួលកុមារក៏ដោយ និងលើកកម្ពស់ការទទួលខុសត្រូវរបស់និយោជក និងមាតាបិតា។ ក្រៅពីនេះមានការត្រួតពិនិត្យទីតាំងដោយមិនជូនដំណឹងជាមុន និងលើកទឹកចិត្តឱ្យមានការរាយការណ៍តាមរយៈលេខ Hotline, ការការពារកុមារចំណាកស្រុក និងកិច្ចគាំពារសង្គម ការផ្តល់ឱកាសអប់រំ និងបណ្តុះបណ្តាលឡើងវិញ, ការពង្រឹងអនុលោមតាមច្បាប់ដល់សហគ្រាសដែលផលិតផលិតផលនាំចេញ ដោយពង្រឹងការអនុវត្តច្បាប់ការងារ និងការបញ្ចូលវិធានការបង្ការពលកម្មកុមារទៅក្នុងលក្ខខណ្ឌតម្រូវស្នូលនៃអនុលោមភាពតាមច្បាប់ការងារ, ការពង្រឹងកិច្ចសម្របសម្រួល និងយន្តការឆ្លើយតប ព្រមទាំងការពង្រឹងយន្តការគាំពារកុមារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ទន្ទឹមនេះ កម្ពុជាបានប្តេជ្ញាពង្រឹងក្របខ័ណ្ឌច្បាប់ជាតិ-អន្តរជាតិ តាមរយៈការផ្តល់សច្ចាប័នលើអនុសញ្ញាសំខាន់ៗរបស់អង្គការ ILO។
ឯកឧត្តមបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តជាថ្មីរបស់ក្រសួងក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធនានា ដើម្បីរួមគ្នាទប់ស្កាត់ និងលុបបំបាត់ពលកម្មកុមារ ព្រមទាំងការពារកុមារពីអំពើហិង្សា និងការកេងប្រវ័ញ្ចគ្រប់ទម្រង់។
ជាការឆ្លើយតប លោកជំទាវ Najat Maalla M’jid បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីក្នុងកិច្ចពិភាក្សាដោយបើកចំហ និងស្ថាបនា ព្រមទាំងបានបញ្ជាក់ជូនពីការប្តេជ្ញាចិត្ត និងវឌ្ឍនភាពការងារសំខាន់ៗ។ លោកជំទាវបានកោតសរសើរ និងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា តាមរយៈការអនុវត្តនូវវិធីសាស្ត្រដ៏ទូលំទូលាយ និងជាក់ស្តែងជាមួយភាគីពាក់ព័ន្ធក្នុងការទប់ស្កាត់ និងលុបបំបាត់ពលកម្មកុមារ ព្រមទាំងលទ្ធផលសម្រេចបាន និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាមួយដៃគូអន្តរជាតិស្របតាមអនុសញ្ញាអន្តរជាតិរបស់អង្គការ ILO។ លោកជំទាវបានទទួលបទពិសោធដ៏មានតម្លៃជាច្រើនពីកិច្ចពិភាក្សានេះ ជាពិសេសបានឈ្វេងយល់ពីការបង្កើតយន្តការតភ្ជាប់ និងផ្តល់ឱកាសដល់កុមារដែលបានបោះបង់ការសិក្សាឱ្យវិលត្រឡប់ទៅបន្តការសិក្សា និងទទួលបានការបណ្តុះបណ្តាលឡើងវិញ ព្រមទាំងការចុះអធិការកិច្ចដោយមិនជូនដំណឹងជាមុន ដែលកិច្ចខិតខំប្រឹងប្រែងនេះពិតជាមានសារៈសំខាន់ជាខ្លាំងចំពោះការការពារ និងលើកកម្ពស់សិទ្ធិកុមារ។ លោកជំទាវបានបញ្ជាក់ថា នឹងចែករំលែកបទពិសោធល្អៗរបស់កម្ពុទៅកាន់ប្រទេសផ្សេងទៀតផងដែរ៕
#MLVT #HENGSour