劳工部慰问边防部队 强化结对关系










分类政府
事件时间2026-10-03
地点柏威夏省
来源柬埔寨劳工部
发布时间2026/10/03 16:19
详情描述
2026年10月3日上午,柬埔寨劳工部代表团前往柏威夏省,对驻守当地的第7干预旅官兵进行慰问。此次活动由劳工部国务秘书波潘代表劳工部长兴索带队,旨在亡人节前夕加强政府部门与军队之间的“结对”关系,并向边防官兵表达关怀。
劳工部自2018年起便建立并执行此项传统,通过定期走访,连接“后方”与“前方”,支持边防事业。波潘在慰问中向第7干预旅的指挥官及全体官兵转达了劳工部领导的问候,并对官兵在保卫国家领土完整、维护国家主权及民族尊严方面的贡献表示感谢。
波潘强调,劳工部将继续在职权范围内为边防部队提供支持。此次代表团不仅代表劳工部,同时也代表了全国范围内的雇主、企业、工厂及职业组织。政府将持续关注退伍军人及其家属的生活与未来,包括提供就业机会、子女奖学金、信贷支持以及对伤残或殉职军人家属的帮扶。
在外交立场方面,波潘重申,柬埔寨政府致力于通过外交手段、国际法及和平谈判来解决问题,以维护国家主权、领土完整及人民安全。
活动期间,代表团向第7干预旅捐赠了一批生活物资及善款,包括药品、防蚊用品、太阳能设备、电池、鞋子、吊床、雨伞以及各类食品调料等,以改善官兵的日常生活需求。
📋 简要摘要 ▸
劳工部代表团在亡人节前夕前往柏威夏省,慰问第7干预旅官兵,并捐赠生活物资,旨在加强政府部门与军队间的“结对”关系,支持边防事业。
📋 完整原文 ▸
ក្រសួងការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ៧ ការពារព្រំដែនទិសព្រះវិហារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
(ព្រះវិហារ)៖ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយវីរកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៧ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ខេត្តព្រះវិហារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីពង្រឹង «សម្ព័ន្ធមេត្រីភាព» រវាង ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងនាំយកអំណោយសប្បុរសធម៌សម្រាប់តម្រូវការប្រចាំថ្ងៃប្រគល់ជូនបងប្អូនកងទ័ព។ សកម្មភាពនេះជាការបន្តប្រពៃណីដែលថ្នាក់ដឹកនាំក្រសួងបានអនុវត្តជាប្រចាំចាប់តាំងពីឆ្នាំ២០១៨ ដើម្បីតភ្ជាប់ និងពង្រឹង "សមរភូមិក្រោយ" ជាមួយនឹង "សមរភូមិមុខ" ព្រមទាំងបង្ហាញការយកចិត្តទុកដាក់ចំពោះកងទ័ពដែលកំពុងបំពេញភារកិច្ចនៅតំបន់ព្រំដែន។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំក្តីនឹករឭក ការសួរសុខទុក្ខ និងការកោតសរសើរពីថ្នាក់ដឹកនាំ ជូនចំពោះមេបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចអន្តរាគមន៍លេខ៧ ព្រមទាំងសម្តែងការដឹងគុណចំពោះភាពអង់អាចក្លាហាន ការលះបង់សាច់ស្រស់ ឈាមស្រស់ និងពលីកម្មរបស់វីរកងទ័ព ក្នុងការបំពេញភារកិច្ចការពារទឹកដីកន្លងមក។ ក្នុងនោះ ឯកឧត្តមបានរំឭកដល់វីរកងទ័ពដែលបានពលីជីវិតលើសមរភូមិ និងបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់វីរកងទ័ពទាំងអស់បានទៅកាន់សុគតិភព។
ឯកឧត្តមបានគូសបញ្ជាក់ថា ការយកទ្រូង និងយកជីវិត ព្រមទាំងការលះបង់របស់វីរកងទ័ព មិនត្រឹមតែជាការបំពេញភារកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពាក់ព័ន្ធនឹងការការពារអត្តសញ្ញាណ វប្បធម៌ ព្រះមហាក្សត្រ សេចក្តីថ្លៃថ្នូរ កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ជាតិសាសន៍កម្ពុជាទាំងមូល។ ឯកឧត្តមបានសង្កត់ធ្ងន់ថា "សមរភូមិក្រោយ" នឹងបន្តចូលរួមជួយគាំទ្រវីរកងទ័ពតាមជំនាញ និងលទ្ធភាពដែលអាចធ្វើបាន ខណៈគណៈប្រតិភូក្រសួងនៅពេលនេះ ក៏តំណាងឱ្យកម្មករនិយោជិត ព្រមទាំងនិយោជក សហគ្រាស ក្រុមហ៊ុន រោងចក្រ និងអង្គការវិជ្ជាជីវៈទូទាំងប្រទេស។
ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងពីការយកចិត្តទុកដាក់ និងការបួងសួងរបស់ប្រជាពលរដ្ឋចំពោះវីរកងទ័ពជួរមុខ ឱ្យទទួលបានសុវត្ថិភាព និងជោគជ័យក្នុងការបំពេញភារកិច្ច។ ឯកឧត្តមក៏បានលើកឡើងពីជំហររបស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងការពារជីវិតប្រជាជន និងសន្តិភាព ដោយផ្តោតលើការប្រើប្រាស់ការទូត ច្បាប់អន្តរជាតិ និងការចរចា ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី។
បន្ថែមពីនេះ ឯកឧត្តមបានបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះជីវភាព និងអនាគតរបស់វីរយុទ្ធជន និងក្រុមគ្រួសារ តាមរយៈការផ្តល់មុខរបរ ការគាំទ្រសមាជិកគ្រួសារ អាហារូបករណ៍សម្រាប់កូនៗ ការរៀបចំឥណទាន និងការដោះស្រាយបំណុល ព្រមទាំងការគាំទ្រដល់គ្រួសារយោធិនរងរបួស និងពលី។ ឯកឧត្តមបានសង្កត់ធ្ងន់ថា រាល់តំណក់ឈាម កម្លាំងកាយចិត្ត និងការលះបង់គ្រប់បែបយ៉ាងរបស់វីរកងទ័ព គឺជាសក្ខីភាពនៃសេចក្តីស្រឡាញ់ចំពោះជាតិ មាតុភូមិ និងប្រជាជន ហើយជាការលះបង់ដែលត្រូវបានចងចាំក្នុងប្រវត្តិសាស្ត្រ។
ទន្ទឹមនេះ តំណាងក្រសួងការងារបាននាំយកអំណោយសប្បុរសធម៌ជូនកងពលតូចអន្តរាគមន៍លេខ៧ រួមមាន ថវិកា ថ្នាំពេទ្យ ថ្នាំសង្កូវ ប្រេងកូឡា ធូបមូស ស័ង្កសី សូឡា អាគុយ ស្បែកជើង អង្រឹង ភេសជ្ជៈ ឆ័ត្រ មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៉ីវ ប្រេងឆា ប្រេងខ្យង ឆៃប៉ូវ អំបិល ស្ករស ប៊ីចឹង សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគផ្សេងៗ សម្រាប់ជួយសម្រួលដល់តម្រូវការប្រចាំថ្ងៃរបស់បងប្អូនវីរកងទ័ព។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ តំណាងក្រសួងក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការលះបង់របស់យុទ្ធជន យុទ្ធនារី ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងទឹកដី ព្រមទាំងសូមបួងសួងជូនវីរកងទ័ព កងពលតូចអន្តរាគមន៍លេខ៧ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ឱ្យទទួលបានសុខសុវត្ថិភាព ជោគជ័យ និងសេចក្តីសុខគ្រប់ពេលវេលា៕
#MLVT #HENGSour