柬埔寨向印度通报柏威夏寺受损 文化部赴新德里参会






分类外交
事件时间2026-11-20
地点印度新德里
来源CN123
发布时间2026/11/26 11:54
详情描述
柬埔寨文化部代表团近日赴印度新德里出席首届上合组织文明对话论坛,该论坛由印度总理莫迪倡议,于11月20日至22日举行。会议期间柬方向作为柏威夏寺保护与修复合作方的印度,通报该寺遭邻国入侵与炮击造成的损坏情况,并与印度文化部长及相关专家会面交流。
📋 完整原文 ▸
កម្ពុជា ជម្រាបឥណ្ឌាដែលជាដៃគូសហការអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ ពីការខូចខាតដោយសារការឈ្លានពាន និងការបាញ់កំទេចពីសំណាក់ប្រទេសមួយ
(AKP) គណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចូលរួម «វេទិកាសន្ទនាអារ្យធម៌នៃអង្គការសហប្រតិបត្តិការសៀងហៃ លើកទី១» (1st Shanghai Cooperation Organization (SCO) Civilizational Dialogue Forum) កាលពីពេលថ្មីៗនេះ នៅទីក្រុងញូវដេលី សាធារណរដ្ឋឥណ្ឌា ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា។
ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី អមដំណើរដោយមន្រ្តីជំនាញចំនួន៣រូបបានអញ្ជើញចូលរួមក្នុង ”វេទិកាសន្ទនាអារ្យធម៌នៃអង្គការសហប្រតិបត្តិការសៀងហៃ លើកទី១ នៅទីក្រុងញូវដេលី សាធារណរដ្ឋឥណ្ឌាចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ កម្មវិធីបើកវេទិកាបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់ទទួលបន្ទុកផ្នែកវប្បធម៌, អ្នកជំនាញផ្នែកបេតិកភណ្ឌ,សារមន្ទីរ និងអ្នកស្រាវជ្រាវជាច្រើនរូបនៃស្ថាប័នវប្បធម៌នានាមកពីបណ្តារដ្ឋសមាជិក និងប្រទេសដៃគូសន្ទនានៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO)។
គោលបំណងចម្បងនៃវេទិកានេះ គឺដើម្បីលើកកម្ពស់ការយល់ដឹង និងផ្តល់តម្លៃដល់មរតកអារ្យធម៌រួម, ជំរុញកិច្ចសហប្រតិបត្តិការលើការអភិរក្ស, ការចងក្រងឯកសារ, ការសិក្សាស្រាវជ្រាវ និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន តាមរយៈការទូតវប្បធម៌។ ចូលរួមថ្លែងសន្ទរកថាក្នុងពិធីបើកវេទិកា ឯកឧត្តម ហាប់ ទូច បានគូសបញ្ជាក់ពីចំណុចសំខាន់ៗដូចខាងក្រោម៖
-ការទទួលខុសត្រូវរួមនិងសន្តិភាព ដោយចាត់ទុកវេទិកានេះគឺជាយន្តការដ៏សំខាន់ក្នុងការលើកកម្ពស់កិច្ចសន្ទនា និងស្មារតីទទួលខុសត្រូវរួមគ្នា ដើម្បីការពារនិងលើកស្ទួយបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ ដែលជាគ្រឹះក្នុងការកសាងអនាគតប្រកបដោយសន្តិភាព ភាពសុខដុមរមនា និងវិបុលភាព។
-ការថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់រដ្ឋាភិបាលឥណ្ឌា ក្នុងការរួមចំណែកយ៉ាងសកម្មដល់ការអភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌នៅកម្ពុជា ជាពិសេសនៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងប្រាសាទព្រះវិហារ ជាង៤ទសវត្សរ៍មកនេះ។
ទន្ទឹមនេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា នៅពេលបូជនីយដ្ឋានសក្ការៈ ដូចជាប្រាសាទព្រះវិហារ ទទួលរងការខូចខាតដោយសារជម្លោះប្រដាប់អាវុធ ការឈ្លានពាន និងការបាញ់កំទេចពីសំណាក់ប្រទេសមួយទៀត ផលប៉ះពាល់មិនមែនកើតមានត្រឹមតែលើសំណង់ប្រាសាទប៉ុណ្ណោះទេ ប៉ុន្តែវាបានប៉ះពាល់ដល់តម្លៃ អត្តសញ្ញាណរបស់ប្រជាជន និងការចងចាំរួមរបស់មនុស្សជាតិទាំងមូល។
តាមរយៈការប្តេជ្ញាចិត្តខ្ពស់របស់សហគមន៍អន្តរជាតិ កម្ពុជាសូមថ្លែងអំណរគុណចំពោះសុឆន្ទ: និងស្មារតីទទួលខុសត្រូវរួម ក្នុងការចូលរួមជួសជុលស្តារឡើងវិញពីការខូចខាតទាំងនោះ ដើម្បីបន្សល់ទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។
ក្នុងវេទិកានេះដែរ មន្ត្រីជំនាញកម្ពុជាក៏បានចូលរួមផ្តល់យោបល់ និងចែករំលែកបទពិសោធន៍ នៅក្នុងកិច្ចពិភាក្សាលើប្រធានបទចម្បងៗក្នុងរយ:ពេលប្រជុំ៣ថ្ងៃ ចាប់ថ្ងៃទី២០ ដល់ទី២២ ខែវិច្ឆិកា និងបានជួបប្រស្រ័យជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងវប្បធម៌ឥណ្ឌា ថ្នាក់ដឹកនាំ និងអ្នកជំនាញមួយចំនួនទៀតផងដែរ៕