劳工部部长出席桑园区亡人节宗教仪式










分类政务
事件时间2026-10-08 08:00
地点金边桑园区
来源柬埔寨劳工部
发布时间2026/10/08 14:11
详情描述
2026年10月8日上午,柬埔寨劳工部部长兼桑园区政府工作组组长恒索,率领桑园区政府工作组副组长、桑园区5个分区的相关负责人及桑园区政府官员,前往金边桑园区努莫尼拉寺(又称“塔寺”)参加亡人节第12天宗教仪式。
此次活动旨在通过布施仪式,向已故祖先、七代亲属以及为保卫国家领土完整和人民安全而牺牲的英雄烈士表达敬意与追思。恒索部长一行向寺内僧侣供奉了包括现金、7份斋饭、7套袈裟、7份祭品、1袋白糖、1箱罐头鱼、6袋大米、1箱炼乳、15箱饮用水、12箱果汁及12箱方便面等物资。
仪式期间,恒索部长与随行人员共同祈祷,祈求柬埔寨国家与人民平安幸福。
亡人节是柬埔寨传统节日,民众通过此节日向已故亲人及先辈表达缅怀。2026年亡人节的庆祝周期为9月27日至10月11日。
📋 简要摘要 ▸
劳工部部长恒索于10月8日出席了位于桑园区的寺庙宗教仪式,并向僧侣布施,以庆祝柬埔寨传统亡人节。
📋 完整原文 ▸
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ ១២ នៅវត្តថាន់ ក្នុងខណ្ឌចំការមន នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌចំការមន រួមជាមួយថ្នាក់ដឹកនាំជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌចំការមន និងសង្កាត់ទាំង៥ ព្រមទាំងថ្នាក់ដឹកនាំនៃគណៈអភិបាលខណ្ឌចំការមន និងសហការី បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ ១២ និងប្រគេនទេយ្យទានដល់ព្រះសង្ឃដែលគង់នៅវត្ត នួនមណីរាម ហៅវត្ត ថាន់ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន ញាតកាទាំង ៧ សន្តាន និងវីរជនស្នេហាជាតិ វីរកងទ័ព ដែលបានពលីជីវិតការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋកម្ពុជា។
ទេយ្យទានដែលប្រគេនព្រះសង្ឃគង់នៅវត្តថាន់ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នាឱកាសនេះ រួមមានបច្ច័យ ចង្ហាន់ ៧ស្រាក់ សាដក ៧ ឈុត បាយបិតបូរ ៧ ស្ករស ១ បាវ ត្រីខ ១ កេស អង្ករ ៦ បាវ ដោះគោខាប់ ១ កេស ទឹកបរិសុទ្ធ ១៥ កេស ទឹកផ្លែឈើ ១២ កេស និងមី ១២ កេសជាដើម។
** **
ក្នុងបរិយាកាសប្រកបដោយសទ្ធាជ្រះថ្លានេះ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំបានវេរទេយ្យទានទាំងអស់ប្រគេនព្រះសង្ឃ និងឧទិ្ទសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន ដែលបានចែកឋាន និងជូនដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានបូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា ព្រមទាំងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គលកើតមានដល់ប្រជាពលរដ្ឋខ្មែរ និងប្រទេសជាតិ។
ពិធីបុណ្យកាន់បិណ្ឌត្រូវបានប្រជាពលរដ្ឋខ្មែរប្រារព្ធធ្វើឡើងតាំងពីបុរាណកាលមក ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតកាទាំង ៧ សន្តាន ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ និងសូមអញ្ជើញមកទទួលយកផលានិសង្សបានគ្រប់ៗគ្នា។ ពិធីបុណ្យភ្ជុំបិណ្ឌ សម្រាប់ឆ្នាំ២០២៦ នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ដែលត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦៕
#MLVT #HENGSour