柬埔寨农业部长会见菲律宾大使 推动农产贸易合作

柬埔寨农业部长会见菲律宾大使 推动农产贸易合作
柬埔寨农业部长会见菲律宾大使 推动农产贸易合作
柬埔寨农业部长会见菲律宾大使 推动农产贸易合作
柬埔寨农业部长会见菲律宾大使 推动农产贸易合作
柬埔寨农业部长会见菲律宾大使 推动农产贸易合作
柬埔寨农业部长会见菲律宾大使 推动农产贸易合作
柬埔寨农业部长会见菲律宾大使 推动农产贸易合作
柬埔寨农业部长会见菲律宾大使 推动农产贸易合作
1/8
分类农业经贸
事件时间2026-11-12
地点金边
来源柬埔寨农林渔业部
发布时间2026/11/12 19:40

详情描述

11月12日下午,柬埔寨农林渔业部部长迪蒂纳在部内会见菲律宾驻柬大使塞嫩·曼加利莱,双方就农业领域合作交换意见,重点讨论推动农商业合作与粮食安全。双方对两国关系与现有合作成果给予高度评价,并同意在农产品贸易、种植技术等领域继续深化对接。
📋 完整原文 ▸
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតហ្វីលីពីន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្ម និងសន្តិសុខស្បៀង ====================== នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបឯកឧត្តម Senen T. Mangalile ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម។ ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរដែលកំពុងរីកចម្រើនរវាងកម្ពុជា និងហ្វីលីពីន ជាពិសេសលើវិស័យកសិ-ពាណិជ្ជកម្ម សន្តិសុខស្បៀង ដែលក្នុងនោះការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីនមានការកើនឡើងគួរឱ្យកត់សម្គាល់រហូតដល់ ២១៩ ៨៨១ តោន ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ២០២៦ ឬស្មើនឹង ២០.៤៥% នៃការនាំចេញសរុបរបស់កម្ពុជា។ ជាទីបញ្ចប់ ភាគីទាំងពីរបានបង្ហាញពីការរំពឹងទុក និងត្រៀមខ្លួនជាស្រេចក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតក្នុងវិស័យកសិ-ចំណីអាហារ នាពេលអនាគត ដើម្បីនាំមកនូវផលប្រយោជន៍ទៅវិញទៅមកជូនដល់កសិករ និងអ្នកប្រើប្រាស់នៃប្រទេសទាំងពីរ៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ [Website](https://www.maff.gov.kh/) | [Facebook](https://web.facebook.com/maff.gov.kh/) | [Youtube](https://www.youtube.com/@-maff2) | [Telegram](https://t.me/maff_gov_kh)