柬埔寨外交部:泰国在柬埔寨主权领土上的行动不能被视为自卫行为
| 分类 | 政治/外交 |
|---|---|
| 事件时间 | 2026年4月2日 |
| 事件地点 | 柬埔寨奥多棉吉省(奥斯马国际口岸及安隆汶县) |
| 发布时间 | 2026-04-04 08:37 |
新闻摘要
柬埔寨外交部指责泰国军队于2026年4月2日在奥多棉吉省非法部署兵力及重型机械,并进行土地平整作业,认为此举违反了双方关于缓解边境紧张局势的联合声明及相关协议。
📄 完整原文 ▶ 查看原文 →
ក្រសួងការបរទេស៖ សកម្មភាពរបស់ថៃ លើដែនអធិបតេយ្យកម្ពុជា មិនបានទុកថាជាសកម្មភាពការពារខ្លួនទេ "នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងទ័ពថៃប្រមាណ៧០ នាក់ អមដោយរថពាសដែកចំនួន ២គ្រឿង ត្រូវបានដាក់ពង្រាយនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា ដោយពួកគេបានបន្តដាក់ពង្រាយលួសបន្លាបន្ថែម។ នៅថ្ងៃនោះដែរ កងកម្លាំងប្រដាប់អាវុធថៃ បានដាក់ពង្រាយគ្រឿងចក្រធុនធ្ងន់ ធ្វើសកម្មភាពឈូសឆាយដី នៅជិតបង្គោលព្រំដែនលេខ២ (បច្ចុប្បន្ន) ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សកម្មភាពទាំងនេះ មិនអាចចាត់ទុកថាជាសកម្មភាពការពារខ្លួនទេ ហើយក៏មិនអាចចាត់ទុកថា ជាការអនុវត្តតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នោះឡើយ។ សកម្មភាពទាំងនោះ គឺផ្ទុយយ៉ាងច្បាស់ទៅនឹងវិធានការបន្ថយភាពតានតឹង ដែលបានចែងនៅក្នុងសេចក្តីប្រកាសរួម នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកាតព្វកិច្ច និងការប្តេជ្ញាចិត្តរបស់ថៃក្រោមកិច្ចព្រមព្រៀងនានា ដែលមានស្រាប់រវាងប្រទេសទាំងពីរ។ រាជរដ្ឋាភិបាលកម្ពុជាមិនដែលទទួលស្គាល់ ឬទទួលយកនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារដែនដីណាមួយ ដែលថៃបានប្រកាសដោយឯកតោភាគីនោះឡើយ"។ (ដកស្រង់ចេញពីសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នាយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦) Ministry of Foreign Affairs: Thailand’s Actions on Cambodia’s Sovereignty are not Considered Acts of Self-defense "On April 2, around 70 Thai military personnel, supported by two armoured vehicles, were deployed at the O’Smach International Border Gate, where they allegedly installed additional barbed wire. On the same day, Thai forces were also reported to have used heavy machinery to clear land near Boundary Pillar No. 2 in Anlong Veng district. Cambodia stated that these actions could not be considered defensive and were not in line with the Joint Statement of the 3rd Special General Border Committee (GBC) Meeting held on Dec. 27, 2025. The Ministry added that the activities contravene agreed de-escalation measures and existing bilateral commitments. The Royal Government of Cambodia reaffirmed that it does not recognise any unilaterally asserted boundary lines or territorial claims." (Excerpt from the Ministry of Foreign Affairs’ press release issued on the night of April 3, 2026) **——————** Connect with AKP: 🌐[Telegram ](https://t.me/TheAKP)🌐[Facebook ](https://www.facebook.com/akp.official/)🌐[Website ](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse ([Twitter](https://twitter.com/kampucheapresse 🌐[Instagram](https://www.instagram.com/akp_news/ 🌐[TikTok](https://www.tiktok.com/@agencekampucheapresse 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured #CambodiaWantsPeace #JusticeForCambodia