柬埔寨司法部官员出席研讨会,强调与美方在打击海上违规行为及履







来源柬埔寨司法部
发布时间2026/08/26 11:28
详情描述
2026年8月25日下午,柬埔寨司法部国务秘书庚索马里(Keng Somarith)受副首相兼司法大臣高利(Keut Rith)委派,出席了在金边瑰丽酒店举办的“海上履行联合国制裁义务及最佳实践”研讨会。
此次研讨会由美国国务院、美国驻柬埔寨大使馆及CRDF Global组织共同举办。庚索马里在会上分享了柬埔寨在打击违反联合国安理会决议、非法运输煤炭船舶方面的经验与实践。
在美方通过驻柬大使馆及联邦调查局(FBI)与柬埔寨司法部及相关职能部门的合作下,双方已成功查处了4起违反联合国制裁的非法船舶案件。美方对柬埔寨司法部在打击海上违规行为中展现的高效合作表示认可,并对相关行动的成功给予了高度评价。
📋 简要摘要 ▸
柬埔寨司法部官员出席研讨会,强调与美方在打击海上违规行为及履行联合国制裁义务方面的合作,并获得美方认可。
📋 完整原文 ▸
ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ សិក្ខាសាលាស្តីពីការអនុវត្តកាតព្វកិច្ច និងឧត្តមានុវត្តន៍នៃការប្រឆាំងការបំពានទណ្ឌកម្មរបស់អង្គការសហប្រជាជាតិនៅក្នុងដែនសមុទ្រ
=====================
នារសៀលថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ Rosewood ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម កេង សុម៉ារិទ្ធ បានអញ្ជើញចូលរួមធ្វើជាវាគ្មិនកិត្តិយសនៅក្នុងសិក្ខាសាលាស្តីពីការអនុវត្តកាតព្វកិច្ច និងឧត្តមានុវត្តន៍នៃការប្រឆាំងការបំពានទណ្ឌកម្មរបស់អង្គការសហប្រជាជាតិនៅក្នុងដែនសមុទ្រ។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ដោយសហការជាមួយនឹងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងអង្គការ CRDF Global ដោយសិក្ខាសាលានេះ ឯកឧត្តម កេង សុម៉ារិទ្ធ បានចែករំលែកនូវបទពិសោធន៍ និងឧត្តមានុវត្តន៍របស់កម្ពុជានៅក្នុងការបង្ក្រាបនាវាដឹកធ្យូងថ្មខុសច្បាប់ដោយបានបំពានទណ្ឌកម្មអង្គការសហប្រជាជាតិដែលបានដាក់ចំពោះសាធារណរដ្ឋប្រជាមានិតកូរ៉េ តាមរយៈសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
គូសបញ្ជាក់ផងដែរថា ក្រោមកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និងភ្នាក់ងារ FBI ជាមួយនឹងក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ច, យើងបានរួមគ្នាបង្ក្រាបនូវនាវាខុសច្បាប់ដែលបានធ្វើសកម្មភាពបំពាននឹងទណ្ឌកម្មរបស់អង្គសហប្រជាជាតិបានសរុបចំនួន ៤ ករណី។ ជោគជ័យនៃប្រតិបត្តិការកន្លងមកនេះ ត្រូវបានទទួលការកោតសរសើរ និងវាយតម្លៃខ្ពស់ ដោយផ្ទាល់ពីសេតវិមាននៃសហរដ្ឋអាមេរិក ចំពោះក្រសួងយុត្តិធម៌កម្ពុជាដែលបានផ្តល់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យនៅក្នុងការប្រឆាំងការបំពានទណ្ឌកម្មរបស់អង្គការសហប្រជាជាតិនៅក្នុងដែនសមុទ្រនាពេលកន្លងមក។