知名海鲜店Chornai因标签误导被罚 宣布全线停业2个月

知名海鲜店Chornai因标签误导被罚 宣布全线停业2个月
分类食品安全
事件时间2026-08-22
地点柬埔寨
来源CN123
发布时间2026/06/23 11:02

详情描述

知名海鲜连锁店Chornai近日因食品标签违规问题,被柬埔寨消费者保护、竞争与反欺诈总局(CCF)处以1000万至2000万瑞尔的罚款。 事件起因于该品牌位于马德望省的分店,被监管部门查出将鳟鱼(trout)误标为三文鱼销售。CCF官员指出,这一行为违反了《食品安全法》第38条,即通过虚假陈述或误导性标签导致消费者对产品产生混淆。 针对此次违规,Chornai品牌方于2026年6月23日通过社交媒体公开道歉。品牌方声明,其销售的三文鱼产自挪威或澳大利亚,而所售鳟鱼均产自挪威深海,符合生食安全标准,并否认销售过其他产地的鳟鱼。 为处理库存及安置员工,Chornai宣布全线门店将于2026年8月22日前暂停营业,停业期限最长为两个月。品牌方表示,此举旨在给予员工寻找新工作的时间,并方便房东寻找新的租户。
📋 简要摘要 ▸
知名海鲜连锁店Chornai因在马德望分店将鳟鱼误标为三文鱼销售,被柬埔寨反腐败局(CCF)罚款1000万至2000万瑞尔。品牌方已公开道歉,并宣布所有门店将于2026年8月22日前暂停营业,以处理库存及安置员工。
📋 完整原文 ▸
ហាង «ចរណៃ» ដែលជាហាងលក់ត្រីសាល់ម៉ុន និងគ្រឿងសមុទ្រ​បង្កក​នានា បានប្រកាសផ្អាកលក់គ្រប់សាខាទាំងអស់យ៉ាងយូរពីរខែទៀត។ ហាង «ចរណៃ» បានបើកដំណើរការលក់ត្រីសាល់ម៉ុន និងគ្រឿងសមុទ្របង្កក​នានានៅកម្ពុជាយូរឆ្នាំមកហើយ ហើយក៏ទទួលបានការគាំទ្រខ្លាំងណាស់ដែរ។ ស្រាប់តែពេលថ្មីៗនេះ ពីសាខាមួយនៅក្នុងខេត្តបាត់ដំបង ត្រូវបានមន្ត្រីសាខា​កិច្ច​​ការ​ពារ​អ្នកប្រើប្រាស់​និងការប្រកួតប្រជែង (ក.ប.ប) រកឃើញថា បានលក់​ត្រី​ត្រោត ជាត្រីសាល់ម៉ុន នាំឱ្យមានការប្រតិកម្មខ្លាំងពីអតិថន និងប៉ះពាល់​ដល់​ជំនឿចិត្តដែលពួកគេធ្លាប់មាន។ លើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ ហាងចរណៃ​បានចេញមកសូមអភ័យទោសជាថ្មីចំពោះកំហុសឆ្គងនេះ ហើយបានជូនដំណឹង​ថា បើមិនមានអ្វីប្រែប្រួលនោះទេ ហាងចរណៃទាំងអស់ នឹងផ្អាកដំណើរការ​យ៉ាង​យូរត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦តទៅ។ ហាងចរណៃ បានបញ្ជាក់ថា រយៈពេលពីរខែនេះ គឺហាងទុកពេល ដើម្បី​លក់​បង្ហើយ​ស្តុកដែលមានស្រាប់ ដើម្បីឱ្យបុគ្គលិកមានពេល​វេលាគ្រប់​គ្រាន់ទៅ​រក​ការ​ងារថ្មីនៅទីតាំងដដែល ឬនៅស្រុកកំណើត និងទុកពេលឱ្យ​ម្ចាស់ផ្ទះជួល​អាច​រក​អ្នកជួលថ្មីបាន។ល។ ហាងចរចណៃ ក៏ឆ្លៀតបញ្ជាក់ដែរថា ហាងចរណៃលក់តែត្រីសាម៉ុនអាតាឡង់​តិច​ស្រស់ ដែលចិញ្ចឹមនៅប្រទេសន័រវែស (Norway) ឬ អូស្រ្តាលី និង​ត្រីត្រោត (trout) ដែលចិញ្ចឹមនៅប្រទេសន័រវែស។ ត្រីត្រោតស្រស់ (Fjord trout) នៅហាងចរណៃ គឺត្រីដែលគេចិញ្ចឹមនៅសមុទ្រទឹកជ្រៅ ក្នុងប្រទេស​ន័រវែ ហើយអាចហូបឆៅបានយ៉ាងមានសុវត្តិភាព។ ហាងចរណៃ ក៏បានអះអាងដែរថា ហាងមិនដែលលក់ត្រីត្រោតដែលរស់​នៅតាម​ធម្មជាតិ ហើយក៏មិនដែលលក់ត្រីត្រោតដែលគេចិញ្ចឹមនៅប្រទេសណា ក្រៅពីប្រទេសន័រវែសនោះទេ។ សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការរកឃើញហាងចរណៃលក់មិនបញ្ជាក់ច្បាស់លាស់រវាងត្រីត្រោត និងត្រីសាល់ម៉ុននេះ មន្ត្រី ក.ប.ប បានពិន័យហាងប្រាក់ចន្លោះពី១០លាន ទៅ២០លានរៀល។ មន្ត្រីអធិការកិច្ចម្ហូបអាហារនៃអគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញថា ហាងយីហោ «ចរណៃ» ពិតជាបានធ្វើធុរកិច្ចដែលបង្កឱ្យ​អ្នកប្រើប្រាស់មានភាពភាន់ច្រលំរវាងផលិតផលត្រីសាម៉ុន និងត្រីត្រោត ដែលអំពើនេះគឺល្មើសនឹងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារជាធរមាន។ ក្រុមការងារនៃអគ្គនាយកដ្ឋាន ក.ប.ប. បានពន្យល់ជូនតំណាងម្ចាស់ហាងចរណៃអំពីច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ មាត្រាទី៣៨ ពាក់ព័ន្ធនឹងការអះអាងដោយបន្លំ ឬធ្វើឱ្យអ្នកប្រើប្រាស់យល់ច្រឡំ និងបានធ្វើការពិន័យអន្តរការណ៍ហាងចរណៃស្របតាមមាត្រាច្បាប់ខាងលើក្នុងចន្លោះពី១០លានទៅ ២០លានរៀល៕