干拉省勒铁县发生未成年人性侵未遂案 嫌犯已被捕






分类治安
事件时间2026-07-10 12:10
地点干拉省勒铁县
来源今夜
发布时间2026/07/12 08:41
详情描述
7月10日中午12时10分,干拉省勒铁县发生一起针对13岁女学生的性侵未遂案。案发地点位于勒铁县普雷托拉乡斯潘代村,靠近瓦内达德乔寺庙路段的一处墓地。
干拉省警察局发布消息称,嫌疑人为30岁的男子皮奇·占伦(Pich Chamroeun),其原籍为柴桢省,目前无固定职业。案发时,受害女学生正骑自行车经过该路段,嫌疑人将其拦截并强行拉下车,试图脱掉其衣物。受害人随即进行反抗并大声呼救,附近民众闻讯赶来,嫌疑人见状逃往墓地附近躲藏,随后被赶到的警方逮捕。
经警方调查,嫌疑人供述案发时处于醉酒状态。警方在现场查获了受害人被撕破的白色长袖校服及黑色校裙。经尿检,嫌疑人未发现毒品反应。
目前,该案件已完成初步调查,嫌疑人已被移交至干拉省法院检察院,后续将按法律程序处理。警方提醒家长加强对未成年人的监管,避免让孩子单独经过偏僻或荒废区域,以防范此类安全风险。
📋 简要摘要 ▸
干拉省勒铁县发生一起针对13岁女学生的性侵未遂案。案发于7月10日中午,地点位于勒铁县一处墓地。警方根据社交媒体线索迅速锁定并逮捕了30岁的嫌疑人,目前案件已移交干拉省法院处理。
📋 完整原文 ▸
🚨ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ រងការប៉ុនប៉ងរំលោភពីបុរសម្នាក់នៅស្រុកលើកដែក សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ‼️
(ខេត្តកណ្ដាល)៖ កម្លាំងនគរបាលស្រុកលើកដែក បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភលើក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ក្រោយមានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក បង្កឲ្យមានការព្រួយបារម្ភពីសុវត្ថិភាពកុមារ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១២:១០នាទី ត្រង់ចំណុចម៉ុងបញ្ចុះសព តាមផ្លូវវត្តអ្នកតាតេជោ ស្ថិតនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។ ជនរងគ្រោះ គឺជាក្មេងស្រីអាយុ១៣ឆ្នាំ មុខរបរសិស្ស និងមានទីលំនៅក្នុងឃុំព្រែកទន្លាប់ ស្រុកលើកដែក។ ចំណែកជនសង្ស័យមានឈ្មោះ ពេជ្រ ចំរើន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តស្វាយរៀង។ ក្រោយទទួលបានព័ត៌មានភ្លាមៗ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាឲ្យកម្លាំងជំនាញពាក់ព័ន្ធ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកលើកដែក ចុះស្រាវជ្រាវជាបន្ទាន់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ។ ក្នុងការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនស្ថិតក្នុងស្ថានភាពស្រវឹងស្រា និងបានធ្វើសកម្មភាពស្ទាក់កង់សិស្សពីរនាក់ មុនចាប់ក្មេងស្រីរងគ្រោះចុះពីកង់ និងប៉ុនប៉ងសម្រាតសំពត់។ ទោះជាយ៉ាងណា ក្មេងស្រីបានតស៊ូរារាំង និងស្រែករកជំនួយ ខណៈមានប្រជាពលរដ្ឋមកដល់កន្លែងកើតហេតុ ទើបជនសង្ស័យរត់គេចខ្លួនទៅពួននៅក្បែរម៉ុងបញ្ចុះសព មុនត្រូវសមត្ថកិច្ចតាមឃាត់ខ្លួនបាន។
សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន អាវសិស្សពណ៌សដៃវែងចំនួន១ និងសំពត់សិស្សពណ៌ខ្មៅដែលរងការហែកចំនួន១។ លទ្ធផលពិនិត្យទឹកនោមបង្ហាញថា ជនសង្ស័យ មិនមានសារធាតុញៀន នោះទេ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ សូមអំពាវនាវដល់មាតាបិតា និងអាណាព្យាបាល បង្កើនការប្រុងប្រយ័ត្ន និងតាមដានសុវត្ថិភាពកូនចៅ ជាពិសេសនៅពេលធ្វើដំណើរតែម្នាក់ឯង ឬឆ្លងកាត់ទីតាំងស្ងាត់ ដើម្បីបង្ការហានិភ័យដែលអាចកើតមានជាយថាហេតុ៕