洪玛奈总理下令严查从泰国非法走私石油案件
| 分类 | 政治/经济 |
| 事件时间 | 2025年6月后 |
| 事件地点 | 柬埔寨/泰国 |
| 发布时间 | 2026-04-03 07:18 |
新闻摘要
柬埔寨总理洪玛奈针对泰国媒体报道的非法石油走私链条下达指令,要求矿产能源部、国家警察总署及海关严查,并承诺对涉案公司吊销执照、对涉案官员开除公职。
Breaking News:ប្រមុខរាជរដ្ឋាភិបាល បញ្ជាឲ្យស្រាវជ្រាវ និងចាត់វិធានការតឹងរ៉ឹងបំផុតចំពោះករណីលួចនាំប្រេងពីថៃ
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកមុននេះសរសេរថា សម្តេចបានឃើញសារព័ត៌មានថៃចុះផ្សាយពីបណ្តាញលួចនាំប្រេងខុសច្បាប់ពីប្រទេសថៃចូលមកលក់នៅកម្ពុជា។
ជាការឆ្លើយតប សម្តេចបានចេញបទបញ្ជាដាក់ឱ្យរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អគ្គស្នងការនគរបាលជាតិ និងអគ្គនាយកអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សហការស្រាវជ្រាវឱ្យបានច្បាស់លាស់។ បើមានករណីពិតប្រាកដ ត្រូវស្វែងរកមុខសញ្ញាពាក់ព័ន្ធទាំងអស់ និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងបំផុត។
សម្តេចបានបញ្ជាក់បន្ថែមថា ប្រសិនពាក់ព័ន្ធក្រុមហ៊ុនប្រេងណា ត្រូវដកអាជ្ញាប័ណ្ណ។ បើមានមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ត្រូវបញ្ចប់តួនាទី និងបណ្តេញចេញពីក្របខណ្ឌជាកំហិត ដោយមិនគិតពីឋានៈឡើយ។
សម្តេចក៏បានរំលឹកដែរថា កម្ពុជាបានផ្អាកការទិញប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីថៃ តាំងពីខែមិថុនា ឆ្នាំ២០២៥ ហើយកម្ពុជាមានប្រភពប្រេងពីប្រទេសដទៃគ្រប់គ្រាន់ គ្មានការចាំបាច់នាំចូលពីថៃទៀតទេ។