磅湛省发生肇事逃逸并冲撞警车事件
分类治安新闻
事件时间2026年4月6日 09:55
地点磅湛省占卡列县
来源快讯
发布时间2026/04/06 14:25
详情描述
一名司机在撞击多辆车辆后试图逃逸,并冲撞警车导致两名警察受伤,最终被警方开枪击破轮胎后逮捕。
📋 完整原文 ▸
🚨ជើងខ្លាំងបើករថយន្តបង្កគ្រោះចរាចរណ៍ ហើយបើករត់ ព្រមទាំងបើកបំបុក-នគរបាល និងរថយន្តរបស់នគរបាលទៀតនោះ ត្រូវចាប់វៃខ្មោះហើយ។
នៅវេលាម៉ោង ៩៖៥៥នាទីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ មានរថយន្ត១គ្រឿង ពណ៌ខ្មៅ (បិទស្កុតពណ៌ខ្មៅលើផ្ទៃកញ្ចក់) បើកបរក្នុងលក្ខណៈមិនប្រក្រតី ដោយបុ-ករថយន្តចំនួន២គ្រឿង នៅលើដងផ្លូវនៅចំណុចភូមិអំពិលជួរ ឃុំតាអុង ស្រុកចំការលើ។
ភ្លាមៗនោះ សមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការព្យាយាមបញ្ឈប់រថយន្ត តែរថយន្តមិនព្រមបញ្ឈប់សកម្មភាព រហូតដល់បុកសមត្ថកិច្ចនគរបាលបណ្ដាលឲ្យមានរបួ-សចំនួន២នាក់ និងបំបុករថយន្តរបស់សមត្ថកិច្ចចំនួន១គ្រឿង និងម៉ូតូ៣គ្រឿង បន្ថែមទៀត។
ដើម្បីការពារខ្លួន និងកុំឲ្យមានគ្រោះថ្នា-ក់ដល់អ្នកដទៃផងនោះ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឈានដល់ការផ្ទុះអាវុធចំនួន៣គ្រាប់ បំបែកកង់ឡានតែម្ដង ដើម្បីឃា-ត់រថយន្តខាងលើ។ ជនសង្ស័យក្នុងរថយន្តម្នាក់ឈ្មោះ ប៉ុល ពោធិចា អាយុ៣២ឆ្នាំ មកសួរនាំបន្ត នៅអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីចាត់ការបន្តទៀត។
#Livegorecreepy #cambodiannew