柬埔寨司法部与UNDP会谈 重点推进司法体系改革







分类政治
事件时间2026-06-05 14:00
地点金边
来源柬埔寨司法部
发布时间2026/06/05 20:45
详情描述
2026年6月5日下午14时,柬埔寨副总理兼司法部长高乐在金边司法部办公大楼,会见了联合国开发计划署(UNDP)驻柬埔寨代表恩里科·加韦利亚及其随行人员。
双方就加强柬埔寨司法部与联合国开发计划署之间的合作展开讨论。会谈核心议题聚焦于如何通过司法改革提升司法体系的运行效率,旨在进一步强化法治建设,并增强民众对司法系统的信任度。
此次讨论重点围绕柬埔寨政府第七届任期的优先事项,即“法律与司法体系改革”工作展开。高乐对联合国开发计划署长期以来作为司法部的重要合作伙伴,在提供技术支持与资源方面所作的贡献表示感谢。
联合国开发计划署方面承诺,将继续支持柬埔寨的司法改革进程,通过深化双方合作,协助柬埔寨政府落实相关改革政策,共同推动法治原则的贯彻与实施。
📋 简要摘要 ▸
柬埔寨副总理兼司法部长高乐会见联合国开发计划署(UNDP)驻柬代表恩里科·加韦利亚。双方就加强司法体系效率、提升法治水平及落实政府第七届任期司法改革优先事项进行深入探讨,UNDP承诺将继续支持柬埔寨司法改革进程。
📋 完整原文 ▸
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យលោក Enrico Gaveglia តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបពិភាក្សាការងារ
=====================
ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យលោក Enrico Gaveglia តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបពិភាក្សាការងារ។
នៅក្នុងជំនួបនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោក Enrico Gaveglia បានពិភាក្សាអំពីកិច្ចសហការរវាងក្រសួងយុត្តិធម៌ និង UNDP ពាក់ព័ន្ធនឹងការពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដើម្បីលើកកម្ពស់នីតិរដ្ឋ និងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធយុត្តិធម៌ ពិសេសលើការដ្ឋាន “កែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌” ដែលជាកិច្ចការអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ UNDP ដែលបន្តផ្ដល់ជំនួយ និងផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ និងជាដៃគូយ៉ាងជិតស្និទ្ធជាមួយក្រសួងយុត្តិធម៌ និងបានសម្តែងនូវការសង្ឃឹមជឿជាក់ថា UNDP នឹងបន្តសហការគាំទ្រយ៉ាងសកម្មបន្ថែមទៀតចំពោះកិច្ចការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល សំដៅគាំទ្រដល់គោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល និងលើកកម្ពស់គោលការណ៍នីតិរដ្ឋនៅកម្ពុជា។