西班牙高铁相撞 69名遇难者身份全部确认

分类国际
地点西班牙乌尔达
来源柬埔寨国家电视台
发布时间2026/11/03 12:38
详情描述
西班牙中部乌尔达地区上周发生高速列车相撞事故。当局11月3日通报,69名遇难者身份已全部完成确认,另有29名伤者仍在医院接受治疗。西班牙综合数据中心称死亡人数暂维持69人不变,遇难者中包含外国公民。遇难者家属已获通知鉴定结果,相关国家领事机构亦同步收到通报。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ការកំណត់អត្តសញ្ញាណជនរងគ្រោះទាំង៦៩នាក់ពីហេតុការណ៍រថភ្លើងល្បឿនលឿនបុកគ្នានៅប្រទេសអេស្ប៉ាញបិទបញ្ចប់ហើយ! ខណៈ២៩នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
អាជ្ញាធរបានឱ្យដឹងថា ជនរងគ្រោះទាំង៦៩ នាក់ ដែលបានស្លាប់ក្នុងហេតុការណ៍រថភ្លើងល្បឿនលឿនបុកគ្នាកាលពីសប្តាហ៍មុន នៅតំបន់ Urda ភាគកណ្តាលប្រទេសអេស្ប៉ាញ ត្រូវបានកំណត់អត្តសញ្ញាណរួចអស់ហើយ ខណៈដែលមនុស្ស ២៩ នាក់ផ្សេងទៀតដែលរងរបួស នៅតែបន្តសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ មជ្ឈមណ្ឌលទិន្នន័យរួម (Integrated Data Center – CID) របស់អេស្ប៉ាញ បានបញ្ជាក់ថា ចំនួនមនុស្សស្លាប់បណ្តោះអាសន្ននៅតែរក្សាចំនួនចំនួន៦៩នាក់ដដែល ដោយក្នុងនោះរួមមានជនជាតិអេស្ប៉ាញ៥៤នាក់ និងជនបរទេស១៥នាក់។ ជនរងគ្រោះទាំងអស់សុទ្ធតែជាមនុស្សពេញវ័យ ដោយមានបុរស ៤០ នាក់ និងស្ត្រី ២៩ នាក់។ ក្នុងចំណោមជនបរទេសទាំងនោះ មានជនជាតិអាមេរិក៤នាក់, អូស្ត្រាលី២នាក់, ជប៉ុន២នាក់ និងជនជាតិអាហ្សង់ទីន, កាណាដា, សាធារណរដ្ឋឆែក, បារាំង, ម៉ិកស៊ិក, ព័រទុយហ្គាល់ និងទុយនីស៊ីចំនួនម្នាក់ផងដែរ។ វិទ្យាស្ថានវេជ្ជសាស្ត្រច្បាប់ និងវិទ្យាសាស្ត្រកោសល្យវិច័យ (Institute of Legal Medicine and Forensic Sciences) ប្រចាំនៅទីក្រុង Toledo និង Ciudad Real បានបញ្ចប់ដំណើរការកំណត់អត្តសញ្ញាណក្នុងហេតុការណ៍នេះរួចរាល់ហើយ។ ក្នុងចំណោមជនរងគ្រោះទាំង៦៩នាក់ គឺ៥៦នាក់ត្រូវបានកំណត់អត្តសញ្ញាណតាមរយៈការវិភាគស្នាមម្រាមដៃ ដែលធ្វើឡើងដោយផ្នែកកោសល្យវិច័យនៃកងកម្លាំងប៉ូលិសស៊ីវិល (Civil Guard) ចំណែក១៣នាក់ទៀត ត្រូវបានកំណត់អត្តសញ្ញាណតាមរយៈការធ្វើតេស្ត DNA ដោយវិទ្យាស្ថានជាតិពុលវិទ្យា (National Institute of Toxicology)។ ក្រុមគ្រួសារនៃជនរងគ្រោះទាំង ៦៩ នាក់ ត្រូវបានជូនដំណឹងអំពីលទ្ធផលនៃការកំណត់អត្តសញ្ញាណនេះរួចហើយ ខណៈដែលការិយាល័យកុងស៊ុលពាក់ព័ន្ធក៏ត្រូវបានជូនដំណឹង ក្នុងករណីដែល