菩萨省获批2个太阳能项目 总投资2.58亿美元

事件时间2026-09-01
地点菩萨省
来源CNC热闻
发布时间2026/10/14 15:25
详情描述
柬埔寨发展理事会(CDC)于2026年9月批准了两个位于菩萨省克罗戈县的太阳能发电项目,总投资额为2.58亿美元。
第一个项目为太阳能发电站开发,装机容量为350兆瓦,投资额约2.25亿美元,预计可创造88个就业岗位。
第二个项目为装机容量30兆瓦的太阳能发电站,并配套电力存储系统,投资额约3300万美元,预计可创造12个就业岗位。
上述两个项目总装机容量为380兆瓦,总计创造约100个就业岗位。项目旨在增强电力供应能力,并推动柬埔寨清洁能源的使用。
📋 简要摘要 ▸
发展理事会批准在菩萨省克罗戈县投资建设两个太阳能发电站,总装机容量380兆瓦,总投资额2.58亿美元,预计将创造约100个就业岗位。
📋 完整原文 ▸
**កម្ពុជា អនុម័តគម្រោងវិនិយោគថាមពលពន្លឺព្រះអាទិត្យចំនួន ២ បន្ថែមទៀត នៅខេត្តពោធិ៍សាត់ មានអានុភាពសរុប ៣៨០មេហ្គាវ៉ាត់ និងទុនសរុប ២៥៨លានដុល្លារ**
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ២ ក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ ដែលមានទីតាំងនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងខែកញ្ញា ឆ្នាំ២០២៦ ដោយមានទុនវិនិយោគសរុបប្រមាណ ២៥៨លានដុល្លារអាម៉េរិក។
យោងតាមព័ត៌មានគម្រោងវិនិយោគ គម្រោងទី១ ជាការអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលមានអានុភាព ៣៥០មេហ្គាវ៉ាត់ និងមានទុនវិនិយោគប្រមាណ ២២៥លានដុល្លារអាម៉េរិក ដែលរំពឹងថានឹងបង្កើតការងារចំនួន ៨៨កន្លែង។
ចំណែកគម្រោងទី២ ជាស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ អមដោយប្រព័ន្ធផ្ទុកថាមពលអគ្គិសនី ដែលមានទុនវិនិយោគប្រមាណ ៣៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារចំនួន ១២កន្លែង។
គម្រោងទាំងពីរនេះមានអានុភាពផលិតអគ្គិសនីសរុប ៣៨០មេហ្គាវ៉ាត់ និងអាចរួមចំណែកពង្រឹងសមត្ថភាពផ្គត់ផ្គង់អគ្គិសនី ព្រមទាំងជំរុញការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជា៕