柬泰军区边界委员会非正式会晤 急商新发边境问题

分类边境事务
事件时间2026-10-28
地点奥多棉吉省安隆汶县尊沙岩国际口岸
来源新柬埔寨日报
发布时间2026/10/28 18:02
详情描述
柬埔寨第4军区与泰国第2军区的柬泰军区边界委员会(RBC)秘书组10月28日上午在奥多棉吉省安隆汶县尊沙岩国际口岸举行非正式会晤。柬方由RBC秘书组组长尼特·纳隆少将带队,泰方由阿姆·育顺通少将带队。双方就近期新出现的边境问题交换意见,强调须及时、有效协商处置,避免问题累积扩大。
📋 完整原文 ▸
RBCកម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការ ជជែកពីបញ្ហាទើបកើតឡើងថ្មីៗ រិះរកវិធីដោះស្រាយឱ្យមានប្រសិទ្ធភាព និងទាន់ពេល
ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធាភូមិភាគទី៤កម្ពុជា និងភូមិភាគ២ ថៃ បានជួបប្រជុំក្រៅផ្លូវការ ដើម្បីជជែកពីបញ្ហាមួយចំនួនដែលបានកើតឡើងថ្មីនេះៗ រិះរកវិធីដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។ កិច្ចប្រជុំធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែតុលា នៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានលេខាធិការដ្ឋាន (RBC) ភាគីកម្ពុជា និងគណៈប្រតិភូថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី អាម យុទ្ធស៊ុនថន ប្រធានលេខាធិការដ្ឋាន (RBC ) ភាគីថៃ។
ក្រសួងការពារជាតិកម្ពុជា បញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានថា៖«**__ ភាគីកម្ពុជាបានលើកឡើងអំពីបញ្ហាមួយចំនួនដែលបានកើតឡើងនាពេលថ្មីនេះៗ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ហើយសង្កត់ធ្ងន់ពីភាពចាំបាច់ដែលភាគីទាំងពីរត្រូវពិភាក្សាគ្នាស្វែងរកមធ្យោបាយដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាពនិងទាន់ពេលវេលា__**»។