特本克蒙省举办第六届儿科医学专业发展研讨会

分类医疗
事件时间2026-10-22
地点特本克蒙省
来源柬埔寨卫生部
发布时间2026/10/25 15:22

详情描述

2026年10月22日至23日,第六届儿科医学专业发展研讨会在特本克蒙省举行。卫生部副国务秘书兼柬埔寨儿科医生协会董事会主席亨苏提(Heng Sothey)出席并主持会议。 此次研讨会旨在分享儿科临床经验并更新专业知识,以提升儿科医疗服务能力。亨苏提在会上强调,儿科医生应持续提升专业素养,并在返回工作岗位后与同事分享新知识,同时保持与国家级专家的联系。此外,医生需重点关注登革热、呼吸道感染及腹泻等儿童常见疾病的诊疗,并严格遵守职业道德,确保医疗质量。 该研讨会自2019年起每年定期举办,采取区域轮流制,每场活动覆盖6个省份。本次在特本克蒙省举办的活动为期两天,首日安排临床实践与病例检查,次日由来自坤塔帕花医院及国家儿童医院的专家进行专题讲座。讲座内容涵盖重症登革热、儿童重症哮喘及牛奶蛋白过敏等课题。 出席本次研讨会的还包括特本克蒙省卫生局局长凯万纳(Keo Vannak)、省立医院及相关医疗机构负责人,以及来自特本克蒙、磅湛、波罗勉、柴桢和磅清扬等6个省份的儿科医生代表。
📋 简要摘要 ▸
特本克蒙省于10月22日至23日举办第六届儿科医学专业发展研讨会,卫生部官员及儿科医生参会,旨在分享经验并更新专业知识,以提升儿科医疗服务能力。
📋 完整原文 ▸
វគ្គអភិវឌ្ឍវិជ្ជាជីវៈបន្ត ផ្នែកវេជ្ជសាស្រ្តកុមារលើកទី៦​ នៅ​ខេត្ត​ត្បូងឃ្មុំ។ —— ខេត្តត្បូងឃ្មុំ៖ ពីថ្ងៃទី២២ ដល់ទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យកុមារកម្ពុជា បានចូលរួមជាអធិបតីនៃសិក្ខាសាលា ដើម្បីការអភិវឌ្ឍវិជ្ជាជីវៈបន្តផ្នែកវេជ្ជសាស្រ្តកុមារលើកទី៦​ នៅ​ខេត្ត​ត្បូងឃ្មុំ។​ ក្នុង​សិក្ខាសាលា​នេះ​ ឯកឧត្ដម​សាស្ត្រាចារ្យ​រង បាន​លើកឡើងជាអាទិ៍៖ ១-ការអភិវឌ្ឍវិជ្ជាជីវៈបន្តផ្នែកវេជ្ជសាស្រ្តកុមារ មានសារៈសំខាន់ ក្នុងការចែករំលែកនូវបទពិសោធន៍ និងការធ្វើបច្ចុប្បន្នភាពចំណេះដឹងវិជ្ជាជីវៈ ដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀតលើផ្នែកវេជ្ជសាស្ត្រកុមារ ដែលជាចំណុចមិនអាចខ្វះបាននៃអាជីពជាគ្រូពេទ្យ។ ២-សូមឲ្យសិក្ខាកាមម្នាក់ៗ ពេលវិលត្រឡប់ទៅមូលដ្ឋានវិញ​ជួយចែករំលែកនូវចំណេះដឹងថ្មី​ដល់សហភាតរៈ ដើម្បីឲ្យចំណេះដឹងកាន់តែប្រសើរ ហើយត្រូវមានទំនាក់ទំនងជាមួយគ្រូបង្គោលថ្នាក់ជាតិ។​ ៣-ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការថែទាំជំងឺកុមារ ជាពិសេសជំងឺគ្រុនឈាម ជំងឺរលាកផ្លូវដង្ហើម រាករួស ជាដើម ដែលជាជំងឺតែជួបញឹកញាប់ និងប៉ះពាល់ដល់សុខភាពកុមារ។​ ៤-សូមប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជានិច្ចក្នុងនាមជាគ្រូពេទ្យ ដើម្បីធានាថា ការបំពេញវិជ្ជាជីវៈប្រកបដោយការទទួលខុសត្រូវ ស្មោះត្រង់ គុណភាព និងជៀសវាងកំហុសឆ្គងវិជ្ជាជីវៈ។​ សូមជម្រាបបន្ថែមថា សិក្ខាសាលានៃការអភិវឌ្ឍវិជ្ជាជីវៈបន្តផ្នែកវេជ្ជសាស្រ្តកុមារនៃគ្រូពេទ្យកុមារកម្ពុជា​ បានដំណើរជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ២០១៩ តរៀងមកជាទៀងទាត់ និងបានរៀបចំធ្វើក្នុងលក្ខណៈជា ៤តំបន់ ដែលក្នុងមួយតំបន់ៗមានគ្រូពេទ្យកុមារមកពីខេត្ត៦ចូលរួម។ ជាក់ស្ដែង នៅពេលនេះ បានប្រារព្ធនៅខេត្តត្បូងឃ្មុំ (តំបន់បូព៌ា) ជាលើកទី៦ និងមាន​រយៈ​ពេល​២​ថ្ងៃ គឺថ្ងៃទី១៖ ចុះអនុវត្ត និងពិនិត្យជំងឺផ្ទាល់ និងថ្ងៃទី២៖ បង្ហាញប្រធានបទសំខាន់ដោយវាគ្មិនឯកទេសរោគកុមារ​មកពីមន្ទីពេទ្យគន្ធបុប្ផានិងកុមារជាតិ។ ប្រធានបទដែលបានចែករំលែកវគ្គនេះ គឺមាន​គ្រុនឈាមធ្ងន់ធ្ងរ ( extended  dengue syndrome) បង្ហាញដោយវេជ្ជបណ្ឌិត​ឯកទេស ញ៉ាណ ច័ន្ទសំណាង អនុប្រធានផ្នែកសង្គ្រោះបនញទាន់កម្រិតខ្ពស់នៃមន្ទីរពេទ្យគន្ធបុប្ផា។ ជំងឺហឺតធ្ងន់ធ្ងរនៃកុមារ បង្ហាញដោយវេជ្ជបណ្ឌិត​ឯកទេស សួន ពិសី ប្រធានផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាទី២ និងអាឡែកស៊ីទឹកដោះគោ បង្ហាញដោយវេជ្ជបណ្ឌិតឯកទេស សឹង​សុពុទ្ធិឫទ្ធ នៃមន្ទីពេទ្យកុមារជាតិ។​ សិក្ខាសាលានេះ មានការចូលរួមពី ឯកឧត្តម​វេជ្ជបណ្ឌិត​ កែវ វណ្ណៈ​ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត​ត្បូងឃ្មុំ លោកប្រធានមន្ទីរពេទ្យ​បង្អែក​ខេត្ត​ ប្រធានមន្ទីពេទ្យបង្អែកសួង សមាជិកក្រុម​ប្រឹក្សានៃសគកក និងសិក្ខាកាម​មកពីមន្ទីពេទ្យខេត្តចំនួន៦​ រួមមានខេត្ត​ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង​ និងកំពង់ឆ្នាំង។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)