卫生部检查日本日出医院 法语峰会医疗保障筹备

卫生部检查日本日出医院 法语峰会医疗保障筹备
卫生部检查日本日出医院 法语峰会医疗保障筹备
卫生部检查日本日出医院 法语峰会医疗保障筹备
卫生部检查日本日出医院 法语峰会医疗保障筹备
卫生部检查日本日出医院 法语峰会医疗保障筹备
卫生部检查日本日出医院 法语峰会医疗保障筹备
卫生部检查日本日出医院 法语峰会医疗保障筹备
卫生部检查日本日出医院 法语峰会医疗保障筹备
卫生部检查日本日出医院 法语峰会医疗保障筹备
1/9
分类医疗卫生
事件时间2026-11-05
地点金边日本日出医院
来源柬埔寨卫生部
发布时间2026/11/06 09:20

详情描述

柬埔寨卫生部两名国务秘书于11月5日下午前往金边日本日出医院,接待并协调预备代表团考察,检查在2026年第20届法语国家组织峰会期间为法国高级代表团提供医疗服务的准备情况。此次考察聚焦接待流程、诊疗能力与应急预案,属峰会前的实地演练环节。
📋 完整原文 ▸
ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ទទួលស្វាគមន៍ និងសម្របសម្រួលដំណើរទស្សនកិច្ចបន្ត របស់គណៈប្រតិភូត្រៀមរៀបចំមុន នៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ ដើម្បីពិនិត្យការត្រៀមលក្ខណៈផ្តល់សេវាសុខាភិបាលជូនគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋបារាំង ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦។ —— រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាបអី រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល បានសម្របសម្រួលដំណើរទស្សនកិច្ចបន្ត របស់គណៈប្រតិភូត្រៀមរៀបចំមុន ដើម្បីពិនិត្យ និងសម្របសម្រួលការត្រៀមលក្ខណៈនៃការផ្តល់សេវាថែទាំសុខភាពជូនគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋបារាំង ដែលនឹងអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ។ ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំ និងក្រុមការងារជំនាញរបស់មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ បានជម្រាបជូនអំពីសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ព្រមទាំងការត្រៀមលក្ខណៈផ្នែកធនធានមនុស្ស ឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ និងប្រព័ន្ធសង្គ្រោះបន្ទាន់ ដើម្បីធានាការឆ្លើយតប និងផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និងទាន់ពេលវេលា។ ជាមួយគ្នានេះ គណៈប្រតិភូ បានពិនិត្យ និងស្វែងយល់អំពីការរៀបចំទីតាំង និងសមត្ថភាពប្រតិបត្តិការរបស់មន្ទីរពេទ្យ ព្រមទាំងបានផ្លាស់ប្តូរយោបល់ និងពិភាក្សាលើចំណុចពាក់ព័ន្ធនានា ដើម្បីធានាឱ្យការសម្របសម្រួល និងការផ្តល់សេវាសុខាភិបាលជូនគណៈប្រតិភូជាន់ ប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។ តាមរយៈកិច្ចពិភាក្សា និងការចុះពិនិត្យជាក់ស្តែង គណៈប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះការត្រៀមលក្ខណៈ និងការយកចិត្តទុកដាក់របស់មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ ក្នុងការចូលរួមគាំទ្រដល់ការផ្តល់សេវាសុខាភិបាល និងការធានាសុវត្ថិភាពសុខភាពជូនគណៈប្រតិភូជាន់ខ្ពស់ ដែលនឹងអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់នេះ។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)