水净华区百列分区4村装上路灯 金边市长督办
分类民生
地点金边水净华区百列分区
来源TNB新闻
发布时间2026/11/11 09:52
详情描述
水净华区百列分区居民迎来夜间照明改善,4个村庄范围内已完成路灯立杆安装,工程从水净华区交界处延伸覆盖主要通道。该项目源于2026年7月金边市长坤盛与区内5个分区长座谈时,百列分区长提出的诉求,随后获市长批示支持并由区、市两级推动落实。
📋 完整原文 ▸
ប្រជាជនសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រីករាយសាទរយ៉ាងក្រៃលែងដោយទទួលបាននូវភ្លើងបំភ្លឺពេលយប់ ក្រោមការយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រ ពីសំណាក់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាមសំណើរសុំរបស់លោកព្រាប មុនី ចៅសង្កាត់ ព្រែកលៀប កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសនៃពិធីជួបសំណេះសំណាលរវាងឯកឧត្តមអភិបាលរាជធានីភ្នំពេញនិងបណ្តាចៅសង្កាត់ទាំង៥សង្កាត់ នៅក្នុងខណ្ឌជ្រោយចង្វារ
ដែលសមិទ្ធផល នេះបង្ហាញឲ្យឃើញ នូវអារម្មណ៍ដែលតែងយកចិត្តទុកដាក់ដល់ការរស់នៅនិងការអភិវឌ្ឍមូលដ្ឋាន មិនចេះឆ្អែតឆ្អន់។
ការបំពាក់បង្គោលភ្លើងបំភ្លឺពេលយប់ក្នងភូមិសាស្ត្រនៃភូមិទាំង៤ ក្នុងសង្កាត់ព្រែកលៀបនេះ គឺចាប់ពីព្រំប្រទល់សង្កាត់ជ្រោយចង្វារក្រោយសាលារៀនAIS រហូតដល់ស្ពានទី៦នៃព្រំប្រទល់សង្កាត់បាក់ខែង ដែលដាក់តាមបណ្តោយផ្លូវបេតុងទន្លេមេគង្គ។ ហើយគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ថ្នាក់ដឹកនាំសាលាខណ្ឌជ្រោយចង្វា រដែលមានលោកលីម សុភាអភិបាលនៃគណៈអភិបាលខណ្ឌនិងសាលារាជធានីភ្នំពេញ ដែលមានឯកឧត្តមឃួង ស្រេង ជាប្រមុខដឹកនាំនិងជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅនៃយើងទាំងអស់គ្នា។