外交部召开湄公河-澜沧江合作项目会议
分类政治
事件时间2026-08-24
地点金边
来源柬埔寨外交国际合作部
发布时间2026/08/25 09:25
详情描述
2026年8月24日,柬埔寨外交与国际合作部国务秘书兼湄公河-澜沧江合作专项基金项目经理坎·法里(KAN Pharidh)在金边主持召开湄公河-澜沧江合作项目跨部门会议。来自6个政府部门及机构的代表出席会议,共同审议由2026年湄公河-澜沧江合作专项基金支持的7个项目的执行情况。
会议重点审查了项目进展,并讨论了运营与管理需求。与会各方强调了针对外部资助项目管理及采购程序的标准作业程序(SOP)执行要求,旨在确保项目实施的效率、合规性以及执行机构的问责制。
此次会议涉及的7个新项目涵盖农村发展、旅游、卫生、创新、职业培训及水资源等优先领域。这些项目旨在为当地社区提供实际支持,并推动社会经济发展。柬埔寨方面表示,将继续致力于推进湄公河-澜沧江合作框架,促进区域内的和平、稳定、可持续发展及共同繁荣。
📋 简要摘要 ▸
外交部召开湄公河-澜沧江合作项目会议,审查2026年项目执行进展及未来合作需求。
📋 完整原文 ▸
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម **កាន់ ផារិទ្ធ** រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជានាយកគ្រប់គ្រងគម្រោងមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពី «ការអនុវត្តគម្រោងនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៦» នៅទីស្តីការក្រសួង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នចំនួនប្រាំមួយ ដែលជាភ្នាក់ងារអនុវត្តគម្រោងចំនួន៧ ដែលគាំទ្រដោយមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៦។
កិច្ចប្រជុំបានពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងបានពិភាក្សាអំពីតម្រូវការគន្លឹះចំពោះប្រតិបត្តិការ និងការគ្រប់គ្រង ជាពិសេសសង្កត់ធ្ងន់លើនីតិវីធីរួមបច្ចុប្បន្នកម្មសម្រាប់ការអនុវត្តគម្រោងហិរញ្ញប្បទានសហប្រតិបត្តិការពីដៃគូអភិវឌ្ឍន៍ និងស្របតាមនីតិវិធីលទ្ធកម្ម។ នីតិវិធីទាំងនេះមានសារៈសំខាន់ណាស់ ដើម្បីធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តគម្រោង សង្គតិភាពនៃការអនុលោមតាមស្តង់ដារដែលអនុវត្តបាន និងគណនេយ្យភាពរបស់ភ្នាក់ងារអនុវត្តគម្រោង។
កិច្ចប្រជុំក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃគម្រោងថ្មីទាំងប្រាំពីរ ដែលរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់សហគមន៍មូលដ្ឋាន និងរួមចំណែកដល់ការអភិវឌ្ឍនសង្គម-សេដ្ឋកិច្ច លើវិស័យអាទិភាពជាច្រើន រួមមាន អភិវឌ្ឍន៍ជនបទ ទេសចរណ៍ សុខាភិបាល នវានុវត្តន៍ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនធានទឹក។ តាមរយៈគំនិតផ្តួចផ្តើមជាក់ស្តែងទាំងនេះ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងរួមចំណែកក្នុងការកសាងសហគមន៍អនាគតរួមគ្នាប្រកបដោយសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមគ្នានៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។
On 24 August 2026, **His Excellency** **KAN Pharidh**, Secretary of State of the Ministry of Foreign Affairs and International Cooperation and Project Manager of the Project Management Unit for the Mekong-Lancang Cooperation Special Fund, chaired an inter-ministerial meeting at the Ministry on "Project Implementation of the Mekong-Lancang Cooperation 2026." The meeting brought together representatives of six line ministries and institution responsible for implementing seven projects supported by the 2026 Mekong‑Lancang Cooperation Special Fund.
The meeting reviewed the progress of project implementation and discussed key operational and management requirements, with particularly emphasis on the Standard Operating Procedure (SOP) on Project Management for externally funded projects and the SOP on Procurement. These procedures are essential to ensuring effective and efficient project implementation, consistent compliance with applicable standard, and accountability among implementing agencies.
The meeting also underscored the importance of the seven new projects, which are expected to deliver tangible benefits to local communities and contribute to socio-economic development across a range of priority areas, including rural development, tourism, health, innovation, vocational training, and water resources. Through these practical initiatives, Cambodia remains committed to advancing the Mekong-Lancang Cooperation framework and contributing to building a community with a shared future of peace, stability, sustainable development, and shared prosperity in the Mekong-Lancang sub-region.