柬埔寨国防部驳斥泰方指控 否认边境冲突先开火

分类政治
地点柬泰边境
来源1分钟新闻
发布时间2026/09/01 20:40
详情描述
柬埔寨国防部发言人近日发表声明,严正驳斥泰国联合信息中心主任Prapas Sonjaidee关于柬泰边境冲突的指控。针对泰方声称柬埔寨率先开火的说法,柬方予以坚决否认,并强调事实是泰方率先对柬埔寨发动了武装袭击。
柬方指出,泰方在发动袭击后试图扮演受害者,并以自卫为由为其军事行动寻求合法性,这种做法无法掩盖其非法军事行动的本质。柬方披露,在2025年7月24日发生武装袭击前,泰方已宣布名为“Chakrabongse Bhuvanath”的战争准备计划。柬方认为,这表明泰方的军事行动经过精心策划,并非泰方所称的自卫反击。
此外,柬方表示,泰方近期以安全担忧、地雷问题及所谓挑衅为由,试图阻碍或推迟边境测量与划界工作。柬方强调,泰方的上述行为违背了双方于2025年12月27日签署的联合声明中所确定的精神与承诺。
📋 简要摘要 ▸
柬埔寨国防部发言人严正驳斥泰方关于柬方先开火的指控,强调是泰方率先发动武装袭击。柬方重申泰方试图扮演受害者角色以掩盖非法军事行动,并指出泰方行为违背了2025年12月27日签署的联合声明精神。
📋 完整原文 ▸
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ ក្រសួងការពារជាតិ កម្ពុជា សូមបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់នាយឧត្តមសេនីយ៍ Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលបានចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន។
កម្ពុជាសូមបញ្ជាក់សាជាថ្មីថា តាមពិតគឺភាគីថៃនោះទេដែលបានបើកការវាយប្រហារប្រដាប់អាវុធមកលើកម្ពុជាមុន។ ភាគីថៃដែលជាអ្នកវាយប្រហារមកលើកម្ពុជាមុន មិនអាចមកដើរតួជាជនរងគ្រោះ ព្រមទាំងយកលេសការពារខ្លួនមកធ្វើជាមូលហេតុ ដើម្បីបង្ហាញអំពីភាពស្របច្បាប់នៃសកម្មភាពយោធាខុសច្បាប់របស់ខ្លួនបានឡើយ។
គូសបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃមុនពេលបើកការវាយប្រហារប្រដាប់អាវុធដោយគ្មានការញុះញង់មកលើកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃបានប្រកាសអំពីផែនការត្រៀមលក្ខណៈសង្គ្រាម «ចក្រពង្ស ភូវនាថ» (Chakrabongse Bhuvanath) ដែលបង្ហាញយ៉ាងច្បាស់ថា សកម្មភាពយោធារបស់ថៃមានការរៀបចំទុកជាមុនយ៉ាងល្អិតល្អន់ និងប្រព្រឹត្តឡើងដោយចេតនាពិតប្រាកដ ផ្ទុយពីការលើកឡើងរបស់ភាគីថៃ ដែលថាការប្រើប្រាស់កម្លាំងរបស់ខ្លួន គ្រាន់តែជាការឆ្លើយតបក្នុងលក្ខណៈការពារខ្លួនប៉ុណ្ណោះ។
ក្នុងន័យនេះ ការប៉ុនប៉ងរបស់ភាគីថៃក្នុងការលើកយកការចោទប្រកាន់អំពីការញុះញង់ ការព្រួយបារម្ភផ្នែកសន្តិសុខ និងបញ្ហាគ្រាប់មីន មកធ្វើជាមូលហេតុសម្រាប់បង្អាក់ ឬពន្យារពេលការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែន គឺមិនស្របទៅនឹងស្មារតី និងការប្តេជ្ញាចិត្តដែលមានចែងក្នុងសេចក្តីប្រកាសរួម ថ្ងៃទី២៧ ធ្នូ ២០២៥ នោះទេ។
[**Join AMS One-minute**](https://t.me/ams1minute)