东盟观察员小组视察奥多棉吉省 490户居民因边境冲突流离失所
分类边境动态
事件时间2026-06-25 16:46
地点奥多棉吉省宗卡县
来源新柬埔寨日报
发布时间2026/06/25 16:46
详情描述
2026年6月25日下午,东盟观察员小组(AOT)前往奥多棉吉省宗卡县蓬罗乡,对因柬泰边境冲突而流离失所的居民进行视察与慰问。此次受影响的居民共计490户,涉及1980人,目前仍无法返回家园。
根据柬埔寨国防部发布的公告,居民无法返家的主要原因是泰方军事力量非法占领柬埔寨领土,并在相关区域设置铁丝网及集装箱等障碍物,导致当地民宅遭到破坏。
柬埔寨国防部表示,此次东盟观察员小组的实地视察,凸显了通过柬泰边境联合勘界委员会(JBC)尽快开展测量工作的必要性。此举旨在落实2025年12月27日柬泰边境总委员会(GBC)第三次特别会议联合声明的第三点内容,确保柬埔寨平民能够安全、有尊严地返回家园,不再受阻。
柬埔寨政府重申,将坚定捍卫由法属印度支那-暹罗边界委员会划定的国际边界,并严格遵守国际法、边界不变更原则(Uti Possidetis Juris)、法暹条约、相关地图及界碑记录等既有协议。柬方明确表示,不承认任何通过武力手段改变边界的行为。
📋 简要摘要 ▸
6月25日,东盟观察员小组(AOT)赴奥多棉吉省宗卡县视察,慰问490户因柬泰边境冲突无法返家的居民。柬埔寨国防部重申,泰方非法占领及破坏民宅行为严重影响民生,呼吁通过JBC机制尽快完成勘界,确保民众安全返家。
📋 完整原文 ▸
AOT ចុះសង្កេតការណ៍ ចុះសួរសុខទុក្ខជនភៀសសឹកនៅស្រុកចុងកាល់សរុប៤៩០គ្រួសារមិនអាចវិលចូលរស់នៅផ្ទះសម្បែងបាន
នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ សរុបចំនួន ៤៩០គ្រួសារ ស្មើនឹង ១៩៨០នាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ ព្រោះការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួនតាមរយៈការរាយបន្លាលួស ទូកុងតឺន័រ រួមទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា។
ក្រសួងការពារជាតិអះអាងថា ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកដែលមិនអាចវិលត្រលប់ទៅផ្ទះសម្បែងវិញបានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។
ក្រសួងការពារជាតិអះអាងថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។