金边桑园区飞车抢夺案告破 2名嫌犯落网摩托车被扣

分类治安
事件时间2026-05-03 01:30
地点金边桑园区
来源仙女新闻
发布时间2026/05/05 15:31
详情描述
2026年5月2日,金边桑园区发生一起飞车抢夺手机案件。案发地点位于桑园区百适河分区21路与312路交叉口附近,两名嫌疑人驾驶一辆摩托车实施抢夺后逃离现场。
金边市警察局轻罪刑事调查科在接报后展开调查。2026年5月3日凌晨1时30分,警方成功将两名嫌疑人抓获。被捕嫌疑人分别为18岁的莫·索南(Mom Somnang,又名Nang)和18岁的廷·班亚(Tim Panya,又名Nya)。
行动中,警方扣押了嫌疑人作案时驾驶的摩托车作为物证。目前,两名嫌疑人及相关物证已被移交至金边初级法院,案件正按法律程序处理。
📋 简要摘要 ▸
金边警方近日成功抓获2名飞车抢夺嫌疑人。案发于5月2日桑园区,嫌疑人作案后逃逸,警方通过调查于5月3日凌晨将其逮捕,并扣押作案摩托车,目前案件已移交法院处理。
📋 完整原文 ▸
ឆក់យកទូរស័ព្ទបានសម្រេច និងរត់គេចខ្លួនបាន១ថ្ងៃ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ តាមស្រាវជ្រាវឃាត់ខ្លួនបាន២នាក់
(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ ដែលបានធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេច ហើយរត់គេចខ្លួនបាន១ថ្ងៃប៉ុណ្ណោះ និងពេលនេះត្រូវបានកម្លាំងព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ តាមស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនបានហើយ ដោយដកហូតវត្ថុតាងជាម៉ូតូ១គ្រឿង ដែលជិះធ្វើសកម្មភាព ព្រមទាំងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ បើតាមរបាយការណ៍របស់សមត្ថកិច្ច ដែលបណ្ដាញសារព័ត៌មានទទួលបាននៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦។
ជាក់ស្ដែង សម្រាប់ការតាមស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យជាចោរឆក់ទូរស័ព្ទទាំង២នាក់ខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង០១៖៣០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល។
របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា មានជនសង្ស័យ០២នាក់ ជិះម៉ូតូ១គ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេច ហើយជិះរត់គេចខ្លួនបាត់ស្រម៉ោល ដែលបានកើតឡើងនៅតាមបណ្ដោយកំណាត់ផ្លូវបាសាក់លែន២១ កែងផ្លូវ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាល បានបើកការស្រាវជ្រាវភ្លាមៗ និងឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ រួមមាន៖ ១-ឈ្មោះ មុំ សំណាង ហៅ ណាង ភេទប្រុស អាយុ១៨ឆ្នាំ និង២-ឈ្មោះ ទឹម បញ្ញា ហៅញ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ដោយដកហូតវត្ថុតាងចាប់យក មានម៉ូតូធ្វេីសកម្មភាព១គ្រឿង។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញ បាននិងកំពុងបញ្ចូនសុំណុំរឿងទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕