金边皇家大学举办学校供餐营养强化大米研究研讨会










来源金边皇家大学
发布时间2026/10/15 13:14
详情描述
2026年10月14日,金边皇家大学研究办公室联合教育部小学司及世界粮食计划署,在金边皇家大学柬韩合作中心举办了关于学校供餐中使用微量营养素强化大米可行性的研究研讨会。此次会议共有来自政府部门、国家及国际组织以及私营领域的47名代表参加。
研究团队在会上展示了来自暹粒省、磅通省和菩萨省的初步研究成果。数据显示,97%的学生愿意接受并食用由微量营养素强化大米烹制的学校餐食。
该研究旨在探讨通过学校供餐计划提升学生营养水平的潜力,并结合社区农产品进行实践。研究结果表明,强化大米在学校供餐中具有应用可行性。为确保该计划的持续性,需要相关部委、发展合作伙伴及各利益相关方的共同参与与协作。此次研讨会作为知识分享与意见收集的平台,旨在通过基于证据的决策,进一步改善柬埔寨学生的健康与福祉。
📋 简要摘要 ▸
金边皇家大学与教育部及世界粮食计划署合作,探讨在学校供餐中使用微量营养素强化大米的科研成果。
📋 完整原文 ▸
**សិក្ខាសាលាពិគ្រោះយោបល់ផ្ទៀងផ្ទាត់លទ្ធផលបឋមនៃគម្រោងស្រាវជ្រាវ ស្តីពីលទ្ធភាពនៃការប្រើប្រាស់អង្ករបញ្ចូលមីក្រូសារជាតិក្នុងកម្មវិធីផ្តល់អាហារតាមសាលារៀន**
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ការិយាល័យស្រាវជ្រាវ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សហការជាមួយនាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីផ្ទៀងផ្ទាត់លទ្ធផលបឋមនៃគម្រោងស្រាវជ្រាវ ស្តីពីលទ្ធភាពនៃការប្រើប្រាស់អង្ករបញ្ចូលមីក្រូសារជាតិក្នុងកម្មវិធីផ្តល់អាហារតាមសាលារៀន នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
សិក្ខាសាលានេះមានការចូលរួមពីតំណាងក្រសួង ស្ថាប័នរដ្ឋ អង្គការជាតិ និងអន្តរជាតិ ព្រមទាំងវិស័យឯកជន សរុបចំនួន ៤៧ រូប។ ក្រុមអ្នកស្រាវជ្រាវបានបង្ហាញលទ្ធផលបឋមដែលប្រមូលបានពីខេត្តសៀមរាប កំពង់ធំ និងពោធិ៍សាត់ ដោយបង្ហាញថា សិស្សានុសិស្សចំនួន ៩៧% មានឆន្ទៈទទួលយក និងបរិភោគបាយដែលចម្អិនដោយប្រើអង្ករបញ្ចូលមីក្រូសារជាតិនៅសាលារៀន។
លទ្ធផលស្រាវជ្រាវនេះបានបញ្ជាក់ពីសក្តានុពលនៃការប្រើប្រាស់អង្ករបញ្ចូលមីក្រូសារជាតិក្នុងការលើកកម្ពស់អាហារូបត្ថម្ភរបស់សិស្សានុសិស្ស និងការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍។ ជាមួយគ្នានេះ ការធានានិរន្តរភាពនៃកម្មវិធីតម្រូវឱ្យមានការចូលរួម និងកិច្ចសហការពីក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់។
សិក្ខាសាលានេះជាវេទិកាដ៏សំខាន់ក្នុងការចែករំលែកចំណេះដឹង ប្រមូលធាតុចូល និងពង្រឹងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការសម្រេចចិត្តផ្អែកលើភស្តុតាង និងការលើកកម្ពស់សុខុមាលភាពរបស់សិស្សានុសិស្សនៅកម្ពុជា។
#RUPP #Research #SchoolFeeding #Nutrition #WFP