马德望省就业与职业规划宣讲活动
类型EDUCATION
地点马德望省巴南县
有效日期2026年3月20日
发布时间2026/03/20 19:50
详情描述
NEA在马德望省举办宣讲活动,旨在向当地青年普及安全移民知识、职业规划及技能培训信息。
联系方式
电话129-***-55
📋 完整原文 ▸
នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ មជ្ឈមណ្ឌលការងារខេត្តបាត់ដំបង របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមតាំងបង្ហាញពីសេវាការងារ និងនាំយកព័ត៌មានការងារ ព្រមទាំងចុះឈ្មោះអ្នកស្វែងរកការងារធ្វើ ក្នុងកម្មវិធី
“សុវត្ថិភាពនៃចំណាកស្រុក ការរៀបចំផែនការសិក្សា ការជ្រើសរើសការងារ និង អាជីព” ដែលរៀបចំដោយអង្គការសម្រេចសុបិន្តកុមារ សហការណ៍ជាមួយអង្គកាការីតាស នៅក្នុងបរិវេណវិទ្យាល័យ ស ខេង កន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់ការអប់រំដល់យុវជនក្នុងខេត្តគោលដៅអំពីការចំណាកស្រុកដោយសុវត្ថិភាព ការផ្តល់ព័ត៌មានពីឱកាសសិក្សា ការជ្រើសរើសការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
☎️ បើយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារចង់បានការងារធ្វើ សូមទាក់ទងមក NEA តាមរយៈលេខ 1297 ឬ 016 786 655។