商务部国货运动柴桢省开跑 本地厂商手工业者参展










文件类型政府推广活动
发布机构柬埔寨商务部
适用范围柴桢省本地生产商与手工业者
发布时间2026/11/11 11:13
政策详情
2026年11月10日上午,柬埔寨商务部在柴桢省柴桢市达能湖广场举办「国货运动」(#MadeInCambodia)活动,由商务部国务秘书道·皮拉主持,柴桢省副省长森西拉、省商务厅及相关部门代表、本地手工业者、生产商和私营企业代表参加。现场设18个展位,集中展示本地手工艺品和本地企业产品。
按商务部在现场说明,这项运动的直接目标有三项:向消费者集中展示本国产品的丰富程度;提升消费者对本地产品价格、质量和合规性的了解;为本地手工业企业与商场、超市、便利店等现代零售渠道搭建对接机会,并了解这些渠道对市场需求、标准和上架程序的要求,以改进品质、提高进入现代渠道销售的可能性。
对柴桢省的手工业者和中小生产企业而言,活动的实际意义在于渠道对接,而非仅是现场展销。商务部在活动中特别提到本地企业与现代零售网络的合作,并将了解渠道标准与程序列为运动目标之一,意味着参展厂商有机会直接接触零售采购方对产品规格、质量和合规的要求。普通消费者层面的作用则是获取本地产品在价格与质量上的信息,作为选购依据。
需要参展或进一步了解本地产品进入现代零售渠道条件的商家,可向商务部或柴桢省商务厅确认参展资格与具体条件;后续活动省份的行程安排,可通过商务部官方社交平台发布的渠道查询。
📋 简要摘要 ▸
柬埔寨商务部国务秘书道·皮拉11月10日上午在柴桢省柴桢市达能湖广场主持「国货运动」(#MadeInCambodia)活动,柴桢省副省长森西拉、省商务厅及相关部门代表、本地手工业者与私营企业代表共同参与。现场设置本地产品与手工艺展位,推动民众优先选购本国制造商品,商务部同步通过官方社交平台发布活动信息。
📋 完整原文 ▸
លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» នៅខេត្តស្វាយរៀង
...
(ស្វាយរៀង)៖ នាព្រឹកថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណទំនប់តាណេង ទីរួមខេត្តស្វាយរៀង លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ញ៉ែម សារី ព្រមទាំងលោក សេង សិលា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» ដោយមានការចូលរួមពីមន្ទីរពាណិជ្ជកម្មខេត្ត លោក លោកស្រី តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ សិប្បករ-ផលិតករក្នុងស្រុក និងតំណាងមកពីវិស័យឯកជនជាច្រើនរូប ព្រមទាំងមានសិប្បកម្ម និងសហគ្រាសចំនួន ១៨ ស្តង់ ចូលរួមដាក់តាំងបង្ហាញ។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋបាលខេត្តស្វាយរៀង ដែលបានសម្របសម្រួល និងផ្តល់ទីតាំងសម្រាប់រៀបចំ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» ព្រមទាំងបានថ្លែងអំណរគុណដល់តំណាងសិប្បករ ផលិតករក្នុងស្រុក សហគ្រាសធុនតូច និងមធ្យម (SMEs) និងអ្នកចូលរួមទាំងអស់ដែលបានគាំទ្រកម្មវិធីនេះ។
ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងវិស័យរដ្ឋ និងឯកជន ជាពិសេសរវាងសហគ្រាសក្នុងស្រុក និងបណ្តាញផ្សារទំនើប ម៉ាត និងមីនីម៉ាត ក្នុងការលើកកម្ពស់ផលិតផលជាតិ។
លោកជំទាវរដ្ឋលេខាធិការ បន្តថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបក្នុងនាមជាអ្នកប្រើប្រាស់ សុទ្ធតែមានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញផ្សព្វផ្សាយ និងគាំទ្រការប្រើប្រាស់ផលិតផលជាតិនៅនឹងកន្លែង ហើយការរៀបចំយុទ្ធនាការនេះ មិនត្រឹមតែមានអត្ថន័យយ៉ាងជ្រាលជ្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្តែងចេញនូវ «ស្មារតីស្នេហាជាតិ ស្រឡាញ់ផលិតផលជាតិ និងការគាំទ្រដល់កសិករ និងផលិតករខ្មែរ» យ៉ាងពិតប្រាកដ។
លោកជំទាវរដ្ឋលេខាធិការ បន្ថែមថា «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ដើម្បីបង្ហាញ និងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតនូវភាពសម្បូរបែបនៃផលិតផលក្នុងស្រុក ជូនដល់ប្រជាពលរដ្ឋជាអតិថិជន និងអ្នកប្រើប្រាស់ ព្រមទាំងលើកកម្ពស់អំណាចអ្នកប្រើប្រាស់ តាមរយៈការបង្កើនការយល់ដឹងអំពីផលិតផលជាតិ ពាក់ព័ន្ធនឹងតម្លៃ គុណភាព និងអនុលោមភាព។ យុទ្ធនាការនេះ ក៏មានគោលដៅផ្សារភ្ជាប់ទីផ្សារ តាមរយៈការផ្តល់ឱកាសដល់សិប្បកម្ម និងសហគ្រាសផលិតក្នុងស្រុក ពង្រឹងទំនាក់ទំនងជាមួយបណ្តាផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត ព្រមទាំងសិក្សាអំពីតម្រូវការទីផ្សារ ស្តង់ដា និងនីតិវិធីនានា ដើម្បីពង្រឹងគុណភាព និងបង្កើនលទ្ធភាពដាក់លក់ផលិតផលក្នុងបណ្តាញទីផ្សារទំនើបទាំងនោះ៕
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))