亚太议会代表团访问贡布省考察医疗服务

类型考察
时间2026-08-12
地点贡布省
组织卫生部
发布时间2026/08/13 10:38

活动详情

2026年8月12日,来自16个国家的亚太议会代表团前往柬埔寨贡布省进行实地考察。此次活动是“第九届亚太议会论坛全球健康会议(APPF-GH)”的重要组成部分,该会议由柬埔寨国会主办,会期为8月11日至13日。 代表团由柬埔寨国会第八委员会主席洛肯(Lok Kheng)带队,多位国会及参议院领导人随行,并受到贡布省省长茂托宁(Mao Thonin)的接待。柬埔寨卫生部国务秘书洛瓦萨纳基里(Lo Veasnakiry)、宋文塔(Sung Vinet)及卫生技术总局局长霍金成(Hok Kimcheng)共同参与了此次考察。 代表团先后走访了位于安哥杰县的昂普诺卫生中心(Ang Phnum Toch Health Center)以及波哥市的孙亚基尔纪念医院(Sun Yakiel Memorial Hospital)。考察旨在深入了解柬埔寨社区基层医疗服务的运作模式,并交流医疗服务经验。 通过此次实地调研,代表团重点研究了社区初级卫生保健服务的质量与可及性。此外,各方还探讨了私营医疗部门在强化医疗体系、促进医疗公平与包容性方面的作用,以推动实现全民健康覆盖目标。
📋 简要摘要 ▸
来自16个国家的亚太议会代表团访问贡布省,实地考察当地医疗中心及医院,旨在交流医疗服务经验并加强区域合作。
📋 完整原文 ▸
អមគណៈប្រតិភូសភាអាស៊ី-ប៉ាស៊ីហ្វិកមកពី ១៦ប្រទេស ចុះទស្សនកិច្ចសិក្សាស្វែងយល់ពីការបម្រើសេវាសុខាភិបាលនៅខេត្តកំពត។ — ខេត្តកំពត៖ ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការ​ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល បានអញ្ជេីញចូលរួមជាមួយគណៈប្រតិភូសមាជិកសភា ចំនួន១៦ប្រទេស ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំ​ APPF-GH លើកទី៩ នៅកម្ពុជា ចុះទស្សនកិច្ចសិក្សាផ្ទាល់នៅមណ្ឌលសុខភាពអង្គភ្នំតូច (ស្រុកអង្គរជ័យ) និងមន្ទីពេទ្យអនុស្សាវរីយ៍ស៊ុនយ៉ាឃៀល (ក្រុងបូកគោ) ខេត្តកំពត ដើម្បីដកស្រង់បទពិសោធន៍ជាក់ស្តែងពីការបម្រេីសេវាថែទាំសុខភាពនៅសហគមន៍ក្នុងប្រទេសកម្ពុជា។ ដំណើរទស្សនកិច្ចនេះដឹកនាំដោយ​ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងមានការចូលរួមរបស់ ថ្នាក់ដឹកនាំរដ្ឋសភា និងព្រឹទ្ធសភាជាច្រើនរូប​ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។ ដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីការបម្រើសេវាសុខាភិបាល នៅមូលដ្ឋានសុខាភិបាល ក្នុងខេត្តកំពតពេលនេះ គឺជាផ្នែកមួយដ៏សំខាន់នៃ «វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្តីពីសុខភាពសកល លើកទី៩» ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។ តាមរយៈនេះ គណៈប្រតិភូសភាទាំងអស់ បានសិក្សាស្វែងយល់ស៊ីជម្រៅ ពីការបម្រេីសេវាថែទាំសុខភាពបឋមនៅសហគមន៍​ ប្រកបដោយគុណភាព និងនៅជិតប្រជាពលរដ្ឋ។ លេីសពីនេះទៀត​ គណ:ប្រតិភូបានស្វែង​យល់ពីសារ:សំខាន់ នៃការចូលរួមរបស់វិស័យសុខាភិបាលឯកជន ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ប្រកបដោយសមធម៌​ និងបរិយាបន្ន​ ដេីម្បីលើកកម្ពស់សុខុមាលភាពប្រជាជន​ ឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)