柬中关系迈向新高度:战略对话升级至3+3机制










分类外交
事件时间2026年
地点柬埔寨/中国
来源洪玛尼官方频道
发布时间2026/04/24 08:07
详情描述
2026年,柬埔寨与中国成功举行首次“2+2”战略对话。此次对话由双方外交部长与国防部长共同参与,旨在深化两国战略关系。双方已达成共识,决定将该机制升级为“3+3”模式,届时将纳入柬埔寨内政部与中国公安部的参与,进一步拓展在外交、国防及内政安全领域的合作。
在访问期间,柬埔寨参议院主席洪森、柬埔寨首相洪玛奈分别会见了中国外交部长王毅,首相洪玛奈还与中国国防部长董军举行了会谈。双方重申了“铁杆朋友”的深厚友谊,并强调在当前多变的国际形势下,两国将继续巩固战略伙伴关系,共同构建新时代柬中命运共同体。
2026年是柬中建交68周年。自建交以来,两国在基础设施、医疗卫生等领域合作成果显著。已投入使用的项目包括金边-西港高速公路、三环路、柬中友谊大桥(湄公河桔井省)、德崇国家体育场、柬中友谊医院(普利亚哥苏玛医院)、10号国道以及戈公省上达岱水电站等。此外,中方持续为柬埔寨王室成员提供医疗保健支持。双方表示,将继续深化各领域合作,推动实现互利共赢。
📋 简要摘要 ▸
柬埔寨与中国成功举行首次2+2战略对话,并决定将机制升级为3+3,涵盖外交、国防及内政安全领域。双方重申了“铁杆朋友”的深厚友谊,回顾了建交68年来的合作成果,包括金边-西港高速公路、三环路及多个医疗与基础设施项目,旨在共同构建新时代柬中命运共同体。
📋 完整原文 ▸
សូមចូលរួមអបអរសាទរចំពោះភាពជោគជ័យនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលជាយន្តការយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងជាយុទ្ធសាស្ត្រ ជាពិសេស ការសម្រេចដំឡើងកម្រិតកិច្ចសន្ទនានេះទៅកម្រិត ៣+៣ ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិនផងដែរ។
ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនេះ ក៏មានជំនួបសំខាន់ៗ រួមមាន៖ ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស ព្រមទាំងជំនួបរវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី និង ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានបង្ហាញច្បាស់អំពីចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសយើងទាំងពីរ ទោះស្ថិតក្នុងស្ថានការណ៍ពិភពលោកបច្ចុប្បន្នដែលមានការប្រែប្រួលមិនច្បាស់លាស់យ៉ាងណាក្តី។
ឆ្នាំ២០២៦ នេះ គឺជាខួបលើកទី៦៨ ទំនាក់ទំនងកម្ពុជា-ចិន ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងប្រវត្តិសាស្ត្រ ដែលបានផ្តួចផ្តើមឡើងដោយ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង ឯកឧត្តមប្រធាន ម៉ៅ សេទុង និង ឯកឧត្តម ជូ អេងឡាយ និងត្រូវបានបន្តពូនជ្រុំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រហូតមកដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម ស៊ី ជីនពីង។ ជាពិសេស ការបន្តយកចិត្តទុកដាក់របស់មិត្តចិន ចំពោះការព្យាបាល និងថែរក្សាព្រះរាជសុខភាពថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង ហ្លួងយាយ។
ចំណងមិត្តភាពនេះ កំពុងបន្តរីកចម្រើនកាន់តែរឹងមាំឥតឈប់ឈរ នៅគ្រប់កម្រិតនិងគ្រប់វិស័យ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែបដ៏រឹងមាំ រួមគ្នាជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី ដែលផ្តល់ផលជាផ្លែផ្កាជាក់ស្តែង និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ សម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរ ដែលបានបង្ហាញតាមរយៈសមិទ្ធផលថ្មីៗ រួមមាន ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ, ពហុកីឡដ្ឋានមរតកតេជោ, ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, ផ្លូវក្រវាត់ក្រុងទី៣, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, ផ្លូវជាតិលេខ១០ និងនាពេលថ្មីៗគម្រោងវារីអគ្គិសនីបូមទឹកស្តុកទុក ស្ទឹងតាតៃលើ ខេត្តកោះកុង ក្នុងចំណោមសមិទ្ធផលជាច្រើនទៀត។