孙占托赴韩招商 三星电子正评估在柬投资潜力










分类经济
事件时间2026-06-15
地点韩国水原
来源柬埔寨勋爵协会
发布时间2026/06/15 14:03
详情描述
2026年6月15日,柬埔寨副总理兼柬埔寨发展理事会第一副主席孙占托率领代表团抵达韩国,开启招商引资访问行程。柬埔寨勋爵协会副主席坤提达随行,并在韩国水原市与三星电子高层举行会谈。
代表团一行访问了位于京畿道水原市的三星电子总部及创新中心。孙占托与三星电子企业关系总裁朴胜熙进行工作会谈,重点推介了柬埔寨的投资环境与区域竞争优势,并探讨了三星在柬设立生产基地的可能性。
针对柬方的招商意向,朴胜熙表示,三星已关注到柬埔寨的市场潜力,目前正对相关投资条件进行评估。由于企业内部决策需遵循既定程序,该评估过程尚需一定时间,目前尚未做出最终投资决定。
孙占托表示,柬埔寨政府已做好准备,将为三星提供全方位的政策支持、投资便利及必要的战略信息,以协助企业完成投资可行性评估。
据悉,此次访问的三星电子水原总部成立于1969年,目前拥有约3.5万名员工。该总部位于首尔以南约30公里处。
📋 简要摘要 ▸
柬埔寨副总理孙占托率团访问韩国,与三星电子高层举行会谈。双方探讨了柬埔寨的投资优势,三星表示正对柬埔寨市场进行评估,政府承诺将提供全方位政策支持与投资便利,以吸引其在柬设立生产基地。
📋 完整原文 ▸
«អ្នកឧកញ៉ា គួន ធីតា ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងបេសកកម្មគោះទ្វារទាក់ទាញនិងជំរុញវិនិយោគនៅលើទឹកដីនៃសាធារណរដ្ឋកូរ៉េ»
ស៊ូវ៉ុន៖ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់) ដែលជាថ្ងៃទីមួយនៃការបំពេញបេសកកម្មគោះទ្វារទាក់ទាញនិងជំរុញវិនិយោគនៅលើទឹកដីនៃសាធារណរដ្ឋកូរ៉េ អ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគម បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Park Seung-Hee អគ្គនាយកផ្នែកទំនាក់ទំនងធុរកិច្ចរបស់ក្រុមហ៊ុន Samsung Electronics ព្រមទាំងអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Samsung Electronics Co.,Ltd. ដែលមានទីតាំងនៅក្នុងមជ្ឈមណ្ឌលនវានុវត្តន៍ Samsung ស្ថិតក្នុងទីក្រុង Suwon ខេត្ត Gyeonggi ចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានីសេអ៊ូល។
ក្នុងឱកាសនៃកិច្ចពិភាក្សានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីឧត្តមភាពប្រៀបធៀបរបស់កម្ពុជានៅក្នុងតំបន់ ដែលស្របនឹងផែនការយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Samsung។ ជាការឆ្លើយតប លោកអគ្គនាយកបានទទួលស្គាល់អំពីសក្តានុពលរបស់កម្ពុជា ជាមួយគ្នានេះលោកបានបន្ថែមថា ក្រុមហ៊ុនក៏បាននិងកំពុងសិក្សាលើកត្តាវិជ្ជមានរបស់កម្ពុជាទាំងនោះផងដែរ ហើយមុននឹងក្រុមហ៊ុនធ្វើការសម្រេចចិត្តដាក់ទុនពង្រីកការវិនិយោគ គឺត្រូវឆ្លងកាត់នីតិវិធីផ្ទៃក្នុងតាមលំដាប់លំដោយ ហេតុនេះក្រុមហ៊ុនអាចនឹងត្រូវការចំណាយពេលមួយរយៈ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់កិច្ចសម្របសម្រួល និងផ្តល់ជូននូវព័ត៌មានយុទ្ធសាស្ត្រចាំបាច់ផ្សេងៗដល់ក្រុមហ៊ុន ដើម្បីអាចឱ្យក្រុមហ៊ុនមានមូលដ្ឋានគ្រប់គ្រាន់និងច្បាស់លាស់ ក្នុងការពិនិត្យវាយតម្លៃមុននឹងឈានដល់ការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា។
សូមជម្រាបដែរថា ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Samsung Electronics ក្នុងទីក្រុង Suwon ខេត្ត Gyeonggi នេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៦៩ ហើយបច្ចុប្បន្នមានបុគ្គលិកបម្រើការសរុបប្រមាណ ៣៥.០០០នាក់។