柬埔寨公务员普查工作推进 10个部委已完成数据核实

分类政府动态
地点金边
来源公共职能信息
发布时间2026/06/22 22:06
详情描述
2026年6月19日下午,柬埔寨公务员结构更新与普查委员会在内阁办公厅召开会议,就即将开展的公务员普查工作进行部署。公务员部国务秘书索桑瓦(Sok Sangvar)与内阁办公厅国务秘书桑本纳(Sam Bunna)出席会议。
双方重点讨论了普查工作的程序安排、工作计划、相关团队的任务分配,以及必要文件与数据的准备工作,旨在确保普查过程高效、准确并按时完成。
此次普查工作涵盖三大领域,包括行政机构、基层医疗单位及公立教育机构。普查旨在更新政府结构数据,提升行政管理效率。
截至目前,已有10个部委及机构完成普查工作,名单包括:公务员部、工业科学技术与创新部、农村发展部、妇女事务部、邮电部、商务部、外交与国际合作部、监察部、民航国务秘书处以及柬埔寨发展理事会。
📋 简要摘要 ▸
柬埔寨公务员普查工作正向内阁办公厅推进。公务员部与内阁办公厅近日召开会议,讨论普查程序、任务分配及数据准备。目前已有10个部委完成普查,涵盖行政、医疗及教育机构,旨在提升政府行政效率与数据准确性。
📋 完整原文 ▸
[ការងារជំរឿនមន្រ្តី] ការធ្វើជំរឿនមន្រ្តី កំពុងឆ្ពោះទៅទីស្តីការគណៈរដ្ឋមន្ត្រី
នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង បានរៀបចំកិច្ចប្រជុំមួយនៅ ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាត្រៀមលក្ខណៈចុះធ្វើជំរឿន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃស្ថាប័នទាំងពីរ។ កិច្ចប្រជុំមានការអញ្ជើញចូលរួមដោយ ឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង ឯកឧត្តម សំ ប៊ុនណា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។
ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងពិភាក្សាលម្អិត ដើម្បីធានាឱ្យការចុះធ្វើជំរឿនប្រព្រឹត្តទៅដោយរលូន ទាន់ពេលវេលា ប្រសិទ្ធភាព និងត្រឹមត្រូវខ្ពស់ ដោយផ្តោតលើ ការរៀបចំនីតិវិធី និងផែនការការងារ ការបែងចែកតួនាទី និងភារកិច្ចដល់ក្រុមការងារពាក់ព័ន្ធ ក៏ដូចជាការត្រៀមឯកសារ និងទិន្នន័យចាំបាច់នានា។
គួររម្លឹកដែរថា ការធ្វើជំរឿនមន្ត្រីមានគោលដៅធំៗចំនួន ៣ គឺ៖ ១) ក្រសួង-ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ២) អង្គភាពសុខាភិបាលមូលដ្ឋាន និង ៣) គ្រឹះស្ថានសិក្សាសាធារណៈ។ ដោយឡែក គិតមកដល់ពេលនេះ មាន ១០ ក្រសួង-ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ដែលបានបញ្ចប់ការធ្វើជំរឿនស្ថាពររួចរាល់ រួមមាន៖ ក្រសួងមុខងារសាធារណៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកិច្ចការនារី ក្រសួងប្រៃសណីយ៍ និងទូរគមនាគន៍ ក្រសួងពាណិជ្ជកម្ម ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងអធិការកិច្ច រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕