洪玛奈总理携夫人现身金边河畔夜市 亲民互动引民众围观
分类政务
事件时间2026-09-06 18:00
地点金边河畔夜市
来源高棉邮报
发布时间2026/09/07 07:59
详情描述
2026年9月6日晚18时,柬埔寨总理洪玛奈携夫人碧占莫妮及女儿,现身金边河畔夜市进行视察与游览。
此次行程中,洪玛奈总理一行在夜市现场与民众及游客近距离接触。现场民众及青年群体对总理一行的出现表示惊喜,并纷纷上前请求合影,总理全程以亲切态度与民众互动。
此次视察旨在实地了解基层民生状况及小微商户的经营环境。通过在公共场所的直接走访,展示了政府对民众日常生活及商户经营活动的关注。总理一行的到访使夜市现场气氛活跃,展现了良好的政民互动氛围。
📋 简要摘要 ▸
2026年9月6日晚,柬埔寨总理洪玛奈携夫人及女儿现身金边河畔夜市。总理一行的亲民举动引发在场民众及游客的惊喜与热烈欢迎,现场气氛活跃。此次视察不仅展示了政府对基层民生及小微商户经营状况的关注,也为金边夜间经济注入了活力。
📋 完整原文 ▸
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងកូនស្រី នៅល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញដើរកម្សាន្តដោយផ្ទាល់នៅផ្សាររាត្រីមាត់ទន្លេ ក្នុងរាជធានីភ្នំពេញ។
វត្តមានដ៏ភ្ញាក់ផ្អើលរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានធ្វើឲ្យមហាជន ជាពិសេសយុវជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង និងនាំគ្នាសម្រុកសុំថតរូបជាមួយសម្តេចដោយទឹកមុខរីករាយ។
ការចុះពិនិត្យ និងដើរកម្សាន្តនៅទីសាធារណៈបែបនេះ បានបង្ហាញពីភាពស្និទ្ធស្នាល និងការយកចិត្តទុកដាក់របស់សម្តេចធិបតី ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងការប្រកបរបររបស់អាជីវករផងដែរ។
ជាមួយទឹកមុខញញឹមរាក់ទាក់របស់សម្តេចធិបតី បានធ្វើឲ្យបរិយាកាសនៅផ្សាររាត្រីកាន់តែមានភាពរស់រវើក និងកក់ក្តៅ។