德崇和平国家医院召开董事会 讨论2027年预算及医疗技术升级






分类医疗动态
事件时间2026-04-27
地点金边
来源柬埔寨卫生部
发布时间2026/04/28 12:42
详情描述
2026年4月27日下午,德崇和平国家医院在金边召开第二届董事会第一次会议。会议由卫生部国务秘书兼医院董事会主席约·桑巴(Yok Sambath)主持,包括经济与财政部代表斯雷·武(Srey Vuth)、医院院长苏恩·萨米特(Suon Samith)及相关官员共10人出席。
会议审议了医院2026年第一季度的技术进展情况,并听取了2025年度及2026年第一季度的财务报告。会议重点讨论了2027年的预算规划方案。
约·桑巴在会上对医院管理层及全体工作人员在提供医疗服务过程中展现的职业道德表示认可。同时,院方明确了未来的工作重点,要求管理层持续推进医疗创新,引入现代医疗技术以优化现有服务,并进一步加强药品与医疗设备管理。此外,会议还强调了医院在卫生安全、安保工作以及患者膳食管理方面的规范化建设。
📋 简要摘要 ▸
德崇和平国家医院于2026年4月27日召开第二届董事会第一次会议。会议审议了2026年第一季度技术进展及2025年度财务报告,并重点讨论了2027年预算规划。院方强调将持续提升医疗服务质量、加强药品与医疗设备管理,并引入现代医疗技术以优化患者服务。
📋 完整原文 ▸
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១ អាណត្តិទី២ នៃមន្ទីរពេទ្យជាតិ តេជោសន្ដិភាព
——
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាព លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១ អាណត្តិទី២ នៃមន្ទីរពេទ្យជាតិ តេជោសន្ដិភាព
អង្គប្រជុំពិភាក្សានេះ មានរបៀបវារៈដូចខាងក្រោម៖
- បង្ហាញវឌ្ឍនភាពបច្ចេកទេសក្នុងត្រីមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរពេទ្យ
- របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥ និងត្រីមាសទី១សម្រាប់ឆ្នាំ២០២៦
- ការពិភាក្សា និងឆ្លងផែនការថវិកាសម្រាប់ឆ្នាំ២០២៧
ជាកិច្ចចាប់ផ្ដើម លោកជំទាវរដ្ឋលេខាធិការ បានមានមតិស្វាគមន៍ ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិកនៃអង្គប្រជុំ និងថ្លែងអំណរគុណដល់គណៈគ្រប់គ្រងការមន្ទីរពេទ្យ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់លើការបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងសមធម៌កន្លងមក។
ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានជំរុញគណៈគ្រប់គ្រងមន្ទីរពេទ្យធ្វើកិច្ចការជាអាទិភាពក្នុងការធ្វើនវានុវត្តមន្ទីរពេទ្យ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋបន្ថែម នូវសេវាដែលមន្ទីរពេទ្យកំពុងមាន ស្របតាមការអភិវឌ្ឍន៍បច្ចេកវិទ្យាវេជ្ជសាស្ត្រសម័យបច្ចុប្បន្ន។
ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ ស្នើឱ្យមន្ទីរពេទ្យពង្រឹងនូវការគ្រប់គ្រងព័ត៌មាន បច្ចេកទេស និងការគ្រប់គ្រងឱសថ បរិក្ខារពេទ្យ បញ្ហាអនាម័យ សន្តិសុខ និងស្បៀងអាហារសម្រាប់អ្នកជំងឺផងដែរ។
កិច្ចប្រជុំនេះ មានវត្តមានចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ស្រី វុធ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យ និងលោក លោកស្រី នាយករង នាយិការង ប្រធានការិយាល័យទាំងបី និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ១០រូប។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)